អង្គការទិន្នន័យអំពីការអភិវឌ្ឍធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់អំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់អំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ» ដោយបន្ថែមទិន្នន័យផែនទីពីការកាត់ផ្ទៃដី ចំនួន០៣ទីតាំង ទំហំសរុប ១៣៣.៧២៩ ម២ (មួយរយសាមសិបបីពាន់ប្រាំពីររយម្ភៃប្រាំបួន ម៉ែត្រក្រឡា) ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សំណុំទិន្នន័យនេះមានផ្ទុកនូវព័ត៌មានអំពី ការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋ និងការធ្វើអនុបយោគដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៃតំបន់មួយចំនួននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ ក្រចេះ សៀមរាប មណ្ឌលគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ និងតំបន់ឆ្នេរ ដែលរៀបចំបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណង ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ជាដើម។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «ការធ្វើអនុបយោគ បែងចែកដីរដ្ឋ»។