ODC English Site

សេចក្តីថ្លែងការណ៍​រួម​ស្ដី​ពី​ប្រកាស​ថ្មី​របស់​ក្រសួង​ព័ត៌មាន​ មិន​មានការ​ប្រឹក្សា​យោបល់​គ្រប់គ្រាន់​ហើយ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​កាន់តែ​ខ្លាំង​ឡើង​

​ថ្ងៃ​ទី​ ១៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ បណ្តាញ​អ្នក​សារព័ត៌មាន​ និង​ក្រុម​សង្គម​ស៊ី​វិល​​ចំនួន​២១ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​សម្តែង​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះប្រកាស​ថ្មី​ស្តី​ពី​ “​លក្ខខណ្ឌ​គុណវុឌ្ឍិ​ និង​វិជ្ជាជីវៈ​សារព័ត៌មាន​”​​របស់​​ក្រសួង​ព័ត៌មាន​ និង ...

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ផលប៉ះពាល់ រួមមាន ករណីពលរដ្ឋស្លាប់ និងរបួស ករណីពលរដ្ឋនៅជំរំសុវត្ថិភាព និងករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល។ មានពលរដ្ឋស្លាប់១នាក់(ស្ត្រី) នៅខេត្តឧត្តរមានជ័យ។ ជាបឋម គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១៣នាក់ និងរបួសចំនួន៧៤នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ការ​កសាង​សង្គម​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​របស់​កម្ពុជា​

ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ឆ្នាំ​ ២០២១-២០២៥​ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ឆ្នាំ​ ២០២២-២០៣៥​ របស់​ខ្លួន​ ការ​ទទួលយក​ទស្សនៈ​របស់​ភាគី​ពាក់ព័ន្ធ​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លើកកម្ពស់​ការ​ទទួលយក ...

កម្ពុជារាយការណ៍ពីការវាយប្រហារតាមអាកាសរបស់ថៃលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបន្ទាប់ពីការប្រកាសបទឈប់បាញ់

រដ្ឋមន្ត្រីក្រសួងព័ត៌មានបាននិយាយថាយន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកលើសណ្ឋាគារ និងស្ពានមួយកន្លែងនៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែធ្នូឆ្នាំ២០២៥។ ...

ប្រាក់ ចាន់ថុល
https://kiripostkhmer.com/stories/cambodia-accuses-thailand-of-airstrikes-on-civilian-infrastructure-after-ceasefire-announcement

សេចក្ដីរាយការណ៍បញ្ជាក់ថា ថៃទម្លាក់គ្រាប់​ចូលខេត្តព្រះវិហារ​កាន់តែជ្រៅ ប្រជាពលរដ្ឋក្នុង​ក្រុង​កំពុងជម្លៀស

យ៉ាង​ហោច​ណាស់​មាន​ខេត្ត​ចំនួន​បី​ដែល​ទាហានថៃ​បាន​បើកការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃព្រហស្បតិ៍​​ដោយ​បានប្រើ​យន្តហោះ​ទម្លាក់គ្រាប់​​​​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា ក្រោយ​ពី​មាន​ជម្លោះ​ប្រដាប់អាវុធ​កើត​ឡើង​នៅ​តាម​ព្រំ​ដែន​ជាថ្មី​​អស់រយៈពេល​ប្រាំ​ថ្ងៃមក ...

Coby Hobbs និង​ វ៉ា សុភានុត
https://khmer.cambojanews.com/reports-of-deep-thai-strikes-prompt-more-to-flee-in-krong-preah-vihear/

យោធាថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជាតាមបណ្តោយខេត្តព្រំដែន

យោធាថៃនៅបន្តបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅភូមិសាស្ត្រមួយចំនួន ដូចជា ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងឧត្តរមានជ័យ និង តំបន់អូរបីជាន់ ក្នុងខេត្តបន្ទាយមាជ័យ  ចាប់ពីរំលងអាធ្រាតថ្ងៃទី១២ ខែធ្នូ។ ...

ឃី សុវុឌ្ឍី
https://khmer.cambojanews.com/thai-military-continues-to-fire-into-cambodian-territory-along-the-border-on-friday-morning/

សេចក្ដីប្រកាសច្រានចោល៖ ការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសច្រានចោលការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ។ក្រសួងមហាផ្ទៃ ប្រកាសច្រានចោលជាដាច់ខាតចំពោះការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ ដែលនាំឱ្យពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុស។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ប្រជាពលរដ្ឋកម្ពុជា​រស់នៅ​អូស្ត្រាលីរាប់រយនាក់​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ

ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់បានធ្វើបាតុកម្មនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែធ្នូ ដោយអំពាវនាវឱ្យមានសន្តិភាព និងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ ខណៈដែលកងកម្លាំងថៃបន្តបាញ់ប្រហារក្នុងតំបន់មួយចំនួនតាមបណ្តោយព្រំដែន។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/hundreds-of-cambodians-in-australia-call-for-end-to-cambodia-thailand/

អ្នកវិភាគ៖ ការគណនាផ្នែកនយោបាយ ជម្លោះដែលមិនទាន់ដោះស្រាយ បង្កឱ្យមានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ

ខណៈសំឡេងកាំភ្លើងធំបន្លឺឡើងពាសពេញព្រំដែនកម្ពុជា-ថៃក្នុងសប្ដាហ៍នេះ ដែលបានបង្ខំឱ្យពលរដ្ឋរាប់ពាន់គ្រួសារត្រូវភៀសខ្លួនហើយសាលារៀនរាប់សិបកន្លែងត្រូវបិទទ្វា ការប្រយុទ្ធគ្នាជាថ្មីនេះ ក៏ធ្វើឱ្យមានចោទសួរនូវសំណួរបន្ទាន់មួយចំនួនដួចជាថាតើអ្វីទៅដែលជំរុញឱ្យមានការកើតឡើងនៃជម្លោះនេះ ហើយអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។ ...

ស៊ើង និមល់
https://khmer.cambojanews.com/political-calculations-unresolved-disputes-fuel-thaicambodian-border-clashes-analysts/

លោក ហ៊ុន សែន៖ ពលរដ្ឋ​ថៃ​នៅ​តែអាចធ្វើដំណើរទៅ​ស្រុក​វិញ​បានធម្មតាតាម​ផ្លូវអាកាស ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះ​ទេ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ថ្លែង​ថា កម្ពុជា​មិន​បាន​​​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​​ថៃ​មិន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​នោះ​ទេ ដោយ​ពួក​គេ​​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ ដោយហេតុ​ថា​កម្ពុជា​បាន​បិទ​ច្រក​ព្រំដែន​ផ្លូវគោក​ នៅ​ចំពោះ​មុខ​ការ​វាយ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-14-2024-264141

ថវិកាជាង១ម៉ឺនដុល្លារ និងសម្ភារសិក្សាត្រូវបានផ្តល់ជូនសិស្ស និងក្រុមគ្រួសារ ដែលប៉ះពាល់ពីសង្រ្គាមឈ្លានពាន

ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះ បានផ្តល់ថវិកាជាង១ម៉ឺនដុល្លារអាមេរិក សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗដល់សិស្សានុសិស្ស គ្រួសារ និងបុគ្គលិកអប់រំនៅក្នុងខេត្តចំនួន៥ ដែលកំពុងតែទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានថៃ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-14-1912-264140

អ្នកសារព័ត៌មាន​ពី ៨ ស្ថាប័ន​ចែក​​​អាហារសម្រន់ សម្ភារៈ​ប្រើ​ប្រាស់​ដល់​​​កុមារ និង​​ជនភៀសសឹក​

ក្រុម​អ្នកសារព័ត៌មាន​មកពី ៨ ស្ថាប័ន បាន​ចូលរួម​ចែក​ទឹកដោះគោ​ស្រស់ ​​អាហារសម្រន់​ដល់​កុមារ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ជនភៀសខ្លួន​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ដាច់​ព្រ័ត្រ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-14-1621-264139

កម្ពុជាបញ្ជូនកងកម្លាំងជាង១ម៉ឺននាក់ចូលរួមជាមួយUN ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងពិភពលោក

កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការស្វែងរកសន្តិភាពជូនប្រទេសដទៃលើពិភពលោក ដែលកំពុងតែរងគ្រោះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-14-1255-264138

សេចក្តីថ្លែងការណ៍៖ កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ស្តីពី ការថ្កោលទោសការឈ្លានពានរបស់ថៃពី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្ដាខេត្តនានាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សហប្រធានទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន និងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិសុខជាដើម។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកលែង​កម្រៃ​សេវា​រថយន្ត​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ​ និង​សម្ភារ​ប្រើប្រាស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង​

​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង​ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ បាន​ឯកភាព​មិន​យក​កម្រៃ​សេវា​ចំពោះ​រថយន្ត ...

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​ប្រដាប់​អាវុធ​ជា​មុន​ពី​សំណាក់​ភាគី​ថៃ​ ចាប់ពី​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ រហូត​ដល់​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ គិត​ចាប់ពី​ម៉ោង​ ៦​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ រហូត​ដល់​ម៉ោង ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ផលប៉ះពាល់ រួមមាន ករណីពលរដ្ឋស្លាប់ និងរបួស ករណីពលរដ្ឋនៅជំរំសុវត្ថិភាព និងករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ ចាប់ពី​ម៉ោង​១​រសៀល​ រហូត​ដល់​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ គិត​ចាប់ពី​ម៉ោង​ ១​រសៀល​ ដល់​ ៦​ល្ងាច​ ថ្ងៃ​ដដែល​នោះ​។ ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ ចាប់ពី​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១២​ ខែធ្នូ​ រហូត​ដល់​ ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ គិត​ចាប់ពី​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១២​ ខែធ្នូ​ រហូត​ដល់​ ម៉ោង ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​

​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​ ចាប់ពី​ពេល​នេះ​តទៅ​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ ដោយ​យោង​លើ​កា​រវិ​វត្ត​នៃ​ស្ថានភាព​ព្រំដែន​ ដែល​ភាគី ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ចៀស​ចរាចរណ៍​គ្រប់​ប្រភេទ​នៅ​ត្រង់​ចំណុច​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ត​ភ្ជាប់​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​

​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ F-16​ ចំនួន​ ២​គ្រឿង​ ទម្លាក់​គ្រាប់បែក​ ៣​គ្រាប់​ កាត់​ផ្តាច់​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ចំនួន​ ២​ស្ពាន​ ត​ភ្ជាប់​កំណាត់ ...

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ ចាប់ពី​ម៉ោង​១​រសៀល​ រហូត​ដល់​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ ដែល​គិត​ចាប់ពី​ម៉ោង​ ១​រសៀល​ ដល់​ ៦​ល្ងាច​ ថ្ងៃ​ដដែល​នោះ​។​ ក្រសួង​បាន ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​ «​គំនិត​ផ្តួចផ្តើម​សាលារៀន​កម្ពុជា​»​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​ «​គំនិត​ផ្តួចផ្តើម​សាលារៀន​កម្ពុជា​»​ ក្នុង​គោលបំណង​ចូលរួម​រៀបចំ​ផែនការមេ​សាលារៀន​ ដោយ​រួម​បញ្ចូល​ផ្នត់គំនិត​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ លំហ​សាធារណៈ​ គំនិត​ច្នៃប្រឌិត ...

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LcHjW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!