សេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដោយយោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពាននិងវាយប្រហារមិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ របួស និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ការសម្រេចនេះគឺដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋថៃ និងជនបរទេសគ្រប់ជាតិសាសន៍ទាំងអស់។ ក្រសួងក៏បានណែនាំដល់ពលរដ្ឋខ្មែរនៅថៃ និងពលរដ្ឋថៃនៅកម្ពុជាឱ្យបន្តស្នាក់នៅ និងធ្វើការងារជាធម្មតា រហូតដល់បទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ និងបានអំពាវនាវដល់ភាគីថៃឱ្យផ្តល់ការការពារសមស្របដល់ពលរដ្ឋខ្មែរនៅប្រទេសថៃផងដែរ។
ក្រសួងមហាផ្ទៃ
