សេចក្តីជូនដំណឹង​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​ «​គំនិត​ផ្តួចផ្តើម​សាលារៀន​កម្ពុជា​»​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​ «​គំនិត​ផ្តួចផ្តើម​សាលារៀន​កម្ពុជា​»​ ក្នុង​គោលបំណង​ចូលរួម​រៀបចំ​ផែនការមេ​សាលារៀន​ ដោយ​រួម​បញ្ចូល​ផ្នត់គំនិត​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ លំហ​សាធារណៈ​ គំនិត​ច្នៃប្រឌិត​ ការ​កែ​លម្អ​សោភណភាព​ មុខងារ​អគារ​ របៀបរៀបរយ​ សុខភាព​សិក្សា​ និង​ប្រយោជន៍​សហគមន៍​។​ គំនិត​ផ្តួចផ្តើម​នេះ​មាន​ ២​ គម្រោង​៖​ គម្រោង​និក្ខេបបទ​ស្រាវជ្រាវ​លើ​ប្រធានបទ​ផែនការមេ​សាលារៀន​ និង​គម្រោង​ប្រកួតប្រជែង​គំនិត​កែ​លម្អ​សោភណភាព​ មុខងារ​អគារ​ និង​លំហ​បៃតង​សាលារៀន​។​ គម្រោង​ទាំងនេះ​ផ្តល់​ឱកាស​ដល់​និស្សិត​ជំនាញ​ស្ថាបត្យកម្ម​ និង​ជំនាញ​រៀបចំ​ក្រុង​ នគរូបនីយកម្ម​ ដើម្បី​ចូលរួម​ចលនា​ប្រកួតប្រជែង​ស្នាដៃ​ឆ្នើម​។​ និស្សិត​ និង​គ្រឹះស្ថាន​អប់រំ​ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ស្កេ​ន​ QR​ code​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ នីតិវិធី​ អត្ថប្រយោជន៍​ និង​ការ​ដាក់​ពាក្យ​ប្រកួតប្រជែង​ ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​។​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់

ទាញយក៖ pdf