សេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក និង ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក និង ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។
ក្នុងនាមអ្នកជម្រះបញ្ជីដែលត្រូវបានតែងតាំងដោយធនាគារជាតិ នៃកម្ពុជា ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.កសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដំណើរការជម្រះបញ្ជី ធនាគារ ព្រីនស៍ ម.ក និង ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ប្រព្រឹត្តទៅដោយតម្លាភាព វិជ្ជាជីវៈ និងស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក
