ខណៈសមាជិកកើនឡើងជាង ៣.៥លាននាក់ ប.ស.ស. កំពុងប៉ាន់ស្មានចំនួនប្រជាជនកម្ពុជាក្នុងរយៈពេល ៧៥ឆ្នាំខាងមុខ ដើម្បីធានានិរន្តរភាពប្រព័ន្ធសន្តិសុខសង្គមរយៈពេលវែង
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូជាតិ-អន្តរជាតិកំពុងធ្វើការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជា ឆ្នាំ២០២៤-២១០០ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់យកទៅសិក្សាវិភាគលើការរៀបចំកញ្ចប់អត្ថប្រយោជន៍របបសន្ដិសុខសង្គម និងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបបសន្ដិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងភាពច្បាស់លាស់។ …
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/948430