សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ី​ម​ (EIRS)

នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៦ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.) ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ី​ម​ (EIRS)​។​

​ដើម្បី​ចូលរួម​កាត់​បន្ថយ​និង​ទប់ស្កាត់​ការ​នាំ​ចូល​ ទូរ​សព្ទ​ចល័ត​ ឬ​ឧបករណ៍​ទូរគមនាគមន៍​ដែល​ប្រើ​ស៊ី​ម​ (“​ឧបករណ៍​ប្រើ​ស៊ី​ម​”)​ ក្រៅផ្លូវការ​ សំដៅ​ការពារ​ផលប្រយោជន៍​និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍​ លើកកម្ពស់​ ការ​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់​ និង​កំណត់​អត្តសញ្ញាណ​នៃ​ទូរ​សព្ទ​ចល័ត​ ឬ​ឧបករណ៍​ប្រើ​ស៊ី​ម​ ក​.​ប​.​ទ​.​ នឹង​ដាក់​ ឱ្យ​ដំណើរការ​ ប្រព័ន្ធ​ចុះបញ្ជី​អត្តសញ្ញាណ​ឧបករណ៍​ទូរគមនាគមន៍​ប្រើ​ស៊ី​ម​ (Equipment​ Identity​ Registration​ System​ -​ EIRS)​ ចាប់ពី​ ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២៦​ នេះ​តទៅ​។​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf