កម្ពុជាតវ៉ាជាថ្មី ក្រោយទាហានថៃបន្តរំលោភអធិបតេយ្យភាពនៅឧត្តរមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាផ្លូវការជាថ្មីទៅកាន់ប្រទេសថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការកាប់ឆ្ការព្រៃ និងដំឡើងលួសបន្លានៅក្បែរបង្គោលព្រំដែនលេខ២៦ ក្នុងខេត្តឧត្តរមានជ័យ ខណៈភ្នំពេញអំពាវនាវឱ្យទីក្រុងបាងកកបញ្ឈប់សកម្មភាពឯកតោភាគី និងគោរពកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ …
ហុង រស្មី
https://postkhmer.com/national/news/948268