គណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរជំហរមិនទទួលយកអង្គការសង្គមស៊ីវិលដើម្បីអង្កេតភាពមិនប្រក្រតីនៃ
គណបក្សប្រជាជនកម្ពុជានឹងមិន ទទួលយកអង្គការសង្គមស៊ីវិលណាមួយដើម្បីចូលរួមអង្កេតតាមដានភាពមិន ប្រក្រតីនៃការបោះឆ្នោតនេះទេ។ លោក ជាម យៀប មន្ត្រីតំណាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាអ្វីដែលគណបក្សប្រ ជាជនអាចទទួលយកបានគឺគណៈកម្មការមួយដែលដឹកនាំដោយ គ.ជ.ប (សំឡេង) ប្រតិកម្មជាមួយ នឹងការលើកឡើងយ៉ាងដូច្នេះលោក សុន ឆ័យ មន្ត្រីគណបក្សសង្គ្រោះជាតិបានថ្លែងថានេះជាការប្តូរជំហរ១៨០ អង្សាររបស់គណបក្សប្រជាជនកម្ពុជា។ លោក សុន ឆ័យបានបន្តថានៅក្នុងជំនួបកាលពីថ្ងៃទី ៩ ខែសីហារ មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលចូលរួមបានយលព្រមឲ្យបង្កើតគណៈ កម្មការចម្រុះដោយមានការចូលរួមអង្កេតពីអង្គការ សង្គមស៊ីវិល ហើយ អង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ ដោយពុំមានការចូលរួមពីគ.ជ.ប ឬដឹកនាំដោយ គ.ជ.បនោះទេ ។ លោក សុន ឆ័យ បានបញ្ជាក់ថាគណបក្ស សង្គ្រោះជាតិមិនអាចឲ្យគ.ជ.ប ដែលជាអ្នកធ្វើការងារបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈកម្មការនេះបានទេ។…