គ្រាន់​តែ​ជាង ២សប្តាហ៍ មាន​មនុស្ស​ជិត ២០ម៉ឺន​នាក់ ចូល​ពិនិត្យ​ឈ្មោះ​ក្នុង​គេហទំព័រ របស់​គ.ជ.ប

ភ្នំពេញ៖ គិតចាប់ពីថ្ងៃធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយ ដែលមានរយៈពេលជាង ២សប្តាហ៍មកនេះ មានប្រជាពលរដ្ឋជិត ២០ម៉ឺននាក់ហើយ ដែលបានពិនិត្យបញ្ជីឈ្មោះរបស់ខ្លួន និងមានប្រជាពលរដ្ឋជិត ១ម៉ឺននាក់ ដែលបានទូរស័ព្ទ មកសួររកឈ្មោះ របស់ខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោត។ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅពិនិត្យ មើលបញ្ជីឈ្មោះរបស់ខ្លួន នៅក្នុងគេហទំព័ររបស់ គ.ជ.ប គឺមានជិត ២០ម៉ឺននាក់ បើគិតចាប់តាំងពីថ្ងៃឃោសនា រកសំឡេងឆ្នោតដំបូង ដែលមានរយៈពេលជាង ២សប្តាហ៍មកនេះ។ ដោយឡែកប្រជាពលរដ្ ឋដែលបានទូរស័ព្ទ មកសាកសួររកឈ្មោះ តាមប្រព័ន្ធទូរស័ព្ទដែល គ.ជ.ប បានរៀបចំ គឺមានជិត១ម៉ឺននាក់។…

http://www.dap-news.com/2011-06-14-02-39-55/68028-2013-07-11-09-27-59.html