គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅ ៨ ការិយាល័យបោះឆ្នោត នៅខេត្តបាត់ដំបង

ភ្នំពេញ: ព្រឹកថ្ងៃ​ពុធ ទី​២៨ ខែសីហា ឆ្នាំ​២០១៣​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.) បានធ្វើ​ការបើក​កញ្ចប់​សុវត្ថិភាព “​ក​” ចំនួន ៨ ការិយាល័យ នៅ​មណ្ឌល​ខេត្តបាត់ដំបង ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត ក្នុង​ទម្រង់ ១១០២ និង​ទម្រង់ ១១០៨ និង​ក្រដាស​កត់ត្រា​សំឡេងឆ្នោត​។​
ការបើក ​កញ្ចប់ “​ក​” នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​អនុញ្ញាត​ឲ្យ គ​.​ជ​.​ប​. ត្រូវ​បើក​កញ្ចប់​សុវត្ថិភាព “​ក​” ទាំង ៨ ការិយាល័យ​បោះឆ្នោត នៅ​ខេត្តបាត់ដំបង​។ មកដល់​វេលា​ម៉ោង ៩ ព្រឹក​នេះ កញ្ចប់​សុវត្ថិភាព “​ក​” កំពុងតែ​ត្រូវបាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រើស​យកមក ដើម្បី​ពិនិត្យឡើងវិញ​នូវ​កញ្ចប់​សុវត្ថិភាព “​ក​” ។ មកដល់ពេលនេះ កញ្ចប់​សុវត្ថិភាព “​ក​” នៅ​មិនទាន់​រកឃើញ​ភាពមិនប្រក្រតី ដែល​កើតមាន​ទាំង ៨ ការិយាល័យ​នៅឡើយ​ទេ​។…

http://cen.com.kh/localnews/show_detail/19?token=YmExNjY5YT