គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅ ៨ ការិយាល័យបោះឆ្នោត នៅខេត្តបាត់ដំបង
ភ្នំពេញ: ព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានធ្វើការបើកកញ្ចប់សុវត្ថិភាព “ក” ចំនួន ៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ និងទម្រង់ ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។
ការបើក កញ្ចប់ “ក” នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុញ្ញាតឲ្យ គ.ជ.ប. ត្រូវបើកកញ្ចប់សុវត្ថិភាព “ក” ទាំង ៨ ការិយាល័យបោះឆ្នោត នៅខេត្តបាត់ដំបង។ មកដល់វេលាម៉ោង ៩ ព្រឹកនេះ កញ្ចប់សុវត្ថិភាព “ក” កំពុងតែត្រូវបានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រើសយកមក ដើម្បីពិនិត្យឡើងវិញនូវកញ្ចប់សុវត្ថិភាព “ក” ។ មកដល់ពេលនេះ កញ្ចប់សុវត្ថិភាព “ក” នៅមិនទាន់រកឃើញភាពមិនប្រក្រតី ដែលកើតមានទាំង ៨ ការិយាល័យនៅឡើយទេ។…