និស្សិតទទូច​ឲ្យ​ចៀសវាង​​​អំពើ​​​ហិង្សាអំឡុង​​​ពេល​​​ធ្វើ​​​បាតុកម្ម

និស្សិតនិង​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជាង​២០០នាក់​បា​នដង្ហែ​ ក្បួនជុំវិញ​វត្តភ្នំ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញកាលពី​ម្សិល​មិញ​ និង​មាន​កាន់ផ្កា​នៅ​ក្នុង​ដៃ​ផង ដោយ​ទទូច​ឲ្យ​គ្រប់​​​​ភាគី​ចៀស​​​វាង​​អំពើ​ហិង្សា​ អំឡុង​ការ​ធ្វើ​​​បាតុ​​​កម្ម​​​​​​​នៅ​​​ថ្ងៃ​​​សៅរ៍នេះ ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាសកាលពី​ខែ​មុន​​​ និង​ទទូច​ឲ្យលើកលែង​​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​នា​ពេល​ថ្មី​ៗនេះ​​​។ ការដង្ហែក្បួនកាលពី​​ព្រឹក​ថ្ងៃម្សិល​មិញ​ដែ​ល​រៀប​ចំ​ឡើង​ដោយ​ក្រុម​មិត្ត​ ភក្តិ​​​​តាម​​​បណ្ដាញ​​​​​​​សង្គម​ហ្វេសប៊ុក​​​​​ធ្វើ​ឡើង​ចំពេល​គណ​បក្ស​ សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ប្រឆាំង​ត្រៀម​ធ្វើ​មហា​បាតុ​កម្ម​​​​​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​នេះ គឺ​មួយ​ថ្ងៃ​មុន គ.ជ.ប. គ្រោង​​ប្រកាស​លទ្ធ​​​ផល​ផ្លូវ​ការ ដែល​​​សឹង​​​តែ​​​​បង្ហាញ​យ៉ាង​​​​​​​ច្បាស់​ថា គណបក្ស​ប្រជា​​​​​​​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ឈ្នះ​ការ​បោះ​ឆ្នោត​ នេះ។ គណបក្សប្រឆាំង​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​មហាបាតុកម្ម​ ប្រសិន​បើ​រដ្ឋាភិ​បា​ល​មិន​​ព្រម​បង្កើត​គណៈកម្មាធិការស៊ើប​អង្កេត​ឯករាជ្យ ​មួយ​ដើម្បី​ស៊ើប​អង្កេត​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែល​គណបក្ស​ទាំងពីរ​ សុទ្ធតែបាន​ប្រកាសឈ្នះ​រៀង​ៗ​ខ្លួន ប៉ុន្តែ​មាន​សេចក្តី​រាយ​​​ការណ៍​អំពី​ភាព​មិន​ប្រ​ក្រ​តី​ច្រើន​។…

http://www.cambodiadailykhmer.com/latest/4966/