បណ្តាញព័ត៌មានសង្គមគឺជាកម្លាំងឃ្លាំមើលការបោះឆ្នោតយ៉ាងសកម្ម
ភ្នំពេញៈ បណ្តាញ Twitter និង ហ្វេសប៊ុក បានផ្សព្វផ្សាយអំពីរូបថត និងវីដេអូជាច្រើន ដែលហាក់ដូចជាផ្សព្វផ្សាយអំពីសកម្មភាពក្លែងបន្លំបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដោយបង្ហាញអំពីបណ្តាញព័ត៌មានដែលប្រែប្រួលយ៉ាងឆាប់រហ័សនៅកម្ពុជា។
វីដេអូរបស់អ្នកបោះឆ្នោត ដែលបានលាងជ្រះទឹកថ្នាំខ្មៅពីចង្អុលដៃរបស់អ្នកដែលបានបោះឆ្នោតរួចនោះនិងជនជាតិវៀតណាមត្រូវបានរាំងស្ទះ នៅមណ្ឌលបោះឆ្នោត គឺជារឿងធំពីររបស់បណ្តាញសង្គម ដែលត្រូវបានចែករំលែកកាលពីថ្ងៃទី២៨ ខែកក្កដា។ …
យោងតាមអ្នកវិភាគបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកបោះឆ្នោតលើកទី១ ជាង ១,៥ លាននាក់ កំពុងតែបង្កើតបរិយាកាសនយោបាយថ្មី។ ក្នុង ចំនួនប្រហែល ៩,៦ លាននាក់ នៃអ្នកមានសិទិ្ធបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ដោយមនុស្ស ៣,៥ លាននាក់អាយុពី១៨ ដល់ ៣០ឆ្នាំ ជាហេតុធ្វើឲ្យការបោះឆ្នោតលើកនេះជាការបោះឆ្នោតរបស់ យុវជន ក្នុងប្រវតិ្តសាស្រ្តកម្ពុជា។ …
តាមលោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុម ហ្វ្រែល បានឲ្យដឹងថា អ្នកបោះឆ្នោតវ័យក្មេង ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកំពុងតែស្វែងរកប្រភពព័ត៌មានថ្មី ក្រៅពីគោលនយោបាយរបស់គណបក្ស។ លោក គល់ បញ្ញា បានបន្ថែមថា៖ «បណ្តាញសង្គមមានតួនាទីផ្តល់ព័ត៌មានអំពីការបោះឆ្នោត» ដែលក្នុងបរិបទនៃការបោះឆ្នោតរបស់កម្ពុជាជាប្រវតិ្តសាស្រ្ត។ … AMELIA WOODSIDE
http://www.postkhmer.com/index.php/national/1-national-news/101470-2013-07-29-02-36-26