បណ្តាញ​ព័ត៌មាន​សង្គម​គឺជា​កម្លាំង​ឃ្លាំ​មើល​ការ​បោះឆ្នោត​យ៉ាង​សកម្ម

ភ្នំពេញៈ បណ្តាញ Twitter និង ហ្វេសប៊ុក បាន​ផ្សព្វ​ផ្សាយ​អំពី​រូប​ថត និង​វីដេអូ​ជា​ច្រើន ដែល​ហាក់​ដូច​ជា​ផ្សព្វ​ផ្សាយ​អំពី​សកម្មភាព​ក្លែង​បន្លំ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត ដោយ​បង្ហាញ​អំពី​បណ្តាញ​ព័ត៌មាន​ដែល​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា។

វីដេអូ​របស់​អ្នក​បោះឆ្នោត ដែល​បាន​លាង​ជ្រះ​ទឹក​ថ្នាំ​ខ្មៅ​ពី​ចង្អុល​ដៃ​របស់​អ្នក​ដែល​បាន​បោះឆ្នោត​រួច​នោះ​និង​ជនជាតិ​វៀតណាម​ត្រូវ​បាន​រាំង​ស្ទះ នៅ​មណ្ឌល​បោះឆ្នោត គឺជា​រឿង​ធំ​ពីរ​របស់​បណ្តាញ​សង្គម ដែល​ត្រូវ​បាន​ចែក​រំលែក​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។ …

យោង​តាម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​អ្នក​បោះឆ្នោត​លើក​ទី១ ជាង ១,៥ លាន​នាក់ កំពុង​តែ​បង្កើត​បរិយាកាស​នយោបាយ​ថ្មី។ ក្នុង ចំនួន​ប្រហែល ៩,៦ លាន​នាក់ នៃ​អ្នក​មាន​សិទិ្ធ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ដោយ​មនុស្ស ៣,៥ លាន​នាក់​អាយុ​ពី១៨ ដល់ ៣០ឆ្នាំ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​លើក​នេះ​ជា​ការ​បោះឆ្នោត​របស់ យុវជន ក្នុង​ប្រវតិ្តសាស្រ្ត​កម្ពុជា។ …

តាម​លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ឲ្យ​ដឹង​ថា អ្នក​បោះឆ្នោត​វ័យ​ក្មេង ដែល​កំពុង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កំពុង​តែ​ស្វែង​រក​ប្រភព​ព័ត៌មាន​ថ្មី ក្រៅ​ពី​គោល​នយោបាយ​របស់​គណបក្ស។ លោក គល់ បញ្ញា បាន​បន្ថែម​ថា៖ «បណ្តាញ​សង្គម​មាន​តួនាទី​ផ្តល់​ព័ត៌មាន​អំពី​ការ​បោះឆ្នោត» ដែល​ក្នុង​បរិបទ​នៃ​ការ​បោះឆ្នោត​របស់​កម្ពុជា​ជា​ប្រវតិ្តសាស្រ្ត។ …

AMELIA WOODSIDE
http://www.postkhmer.com/index.php/national/1-national-news/101470-2013-07-29-02-36-26