រដ្ឋមន្ត្រីការបរទេសចិនទទួលស្គាល់ថាបក្សប្រជាជនជាអ្នកឈ្នះឆ្នោត
ក្រុមមន្ត្រីបាននិយាយថា លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន កាលពីម្សិលមិញបានទទួលស្គាល់ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា បន្ទាប់ពីមានការ ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅក្នុងរាជធានីភ្នំពេញ។ បើតាមលទ្ធផលបឋមដែល គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជាបានផ្សព្វ ផ្សាយ គឺគណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨អាសនៈទល់នឹង៥៥អាសនៈ គឺ បង្ហាញពីការធ្លាក់ចុះសំឡេងគាំទ្ររបស់លោក ហ៊ុន សែន ចាប់តាំងពីការ បោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិមក។ ប៉ុន្តែ គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិដែលបានអះអាងថា មាន ភាពមិនប្រក្រតីច្រើននៅក្នុងការបោះឆ្នោតនេះបានតវ៉ានឹងលទ្ធផលនេះ ហើយទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានអំពាវនាវឲ្យមានការ ស៊ើបអង្កេតដោយឯករាជ្យលើការបោះឆ្នោតនេះមុនពេលខ្លួនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតនេះ។ លោក វ៉ាង យី បានមានប្រសាសន៍ថា “នៅក្នុងការបោះប្នោតនេះ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចទទួលបានសំឡេងភាគច្រើន ដាច់ខាតនៅរដ្ឋសភា ហើយមេដឹកនាំចិនបានសរសេរលិខិតអបអរសាទរ មេដឹកនាំគណបក្សប្រជាជនកម្ពុជា…