រដ្ឋសភាអះអាងថា គណបក្សសង្គ្រោះជាតិធ្វើសកម្មភាពមិនស្របតាមរដ្ឋធម្មនុញ្ញ
រដ្ឋសភាបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ សុក្រ ដោយបានអះអាងថា គណបក្សសង្គ្រោះជាតិកំពុងតែប្រមាថ ទាំងរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ តាមរយៈការអះអាង ម្តងហើយម្តងទៀតថា រដ្ឋាភិបាលថ្មីមិនស្របច្បាប់។ គណបក្សសង្គ្រោះជាតិបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកំពុង កាន់អំណាចថា បានប្រព្រឹត្តផ្ទុយពីរដ្ឋធម្មនុញ្ញតាមរយៈការ បើកសម័យប្រជុំសភា កាលពីសប្ដាហ៍មុន បើទោះជាគ្មានការ ចូលរួមពីគណបក្សប្រឆាំង ដែលមាន៥៥អាសនៈ និងដែលបានធ្វើពហិការមិនចូលរួមបើកសម័យប្រជុំ ដោយសារមិនទាន់មានការដោះស្រាយភាពមិនប្រក្រតីអំឡុង ការបោះឆ្នោតកាលពីខែកក្កដា។ សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា “រដ្ឋសភាគឺត្រូវ បានអនុម័តដោយសំឡេងឆ្នោត៦៨ ច្រើនជាងសំឡេងភាគច្រើនដាច់ខាតនៃ សមាជិក [ទាំង១២៣រូប]។ ដូច្នេះការបោះឆ្នោតសភា… គឺបានអនុលោម ទៅតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់សភា នីតិកាលទី៥នេះ”។ សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “តាមរយៈការ មិនទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៥ថា ជារដ្ឋាភិបាលស្របច្បាប់គណបក្សសង្គ្រោះជាតិកំពុងធ្វើ សកម្មភាព ផ្ទុយពីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងរបបប្រជាធិប តេយ្យ និងប្រឆាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”។…
Hul Reaksmey and Colin Meyn
http://www.cambodiadailykhmer.com/news/5874/