អ្នកកាសែតម្នាក់ត្រូវបានគំរាមសម្លាប់បន្ទាប់ពីសរសេរអត្ថបទពាក់ព័ន្ធការកាប់ឈើ
ក្រុមមន្ត្រីតុលាការបានបញ្ជាក់កាលពីម្សិលមិញថា អ្នកកាសែតម្នាក់បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ថា ទាហានម្នាក់បានគំរាមសម្លាប់គាត់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគាត់បានសរសេរអត្ថបទជាច្រើនភ្ជាប់ទាហានរូបនេះទៅនឹងការជួញដូរឈើប្រណីតខុសច្បាប់។ ទាំងកងយោធពលខេមរភូមិន្ទ និងសាលាដំបូងខេត្តបានលើកឡើងថា ពួកគេនឹងស៊ើបអង្កេតករណីនេះ។ លោក សាក់ រុំ អ្នកយកព័ត៌មានឲ្យកាសែតការពិតជាកាសែតក្នុងស្រុក នៅស្រុកភ្នំក្រវាញ ដែលលោកក៏បានសរសេរព័ត៌មានឲ្យកាសែតនគរវត្តផងដែរ បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃច័ន្ទ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/15211/