អ្នក​កាសែត​ម្នាក់ត្រូវបាន​គំរាមសម្លាប់បន្ទាប់ពី​សរសេរអត្ថបទពាក់ព័ន្ធការ​កាប់ឈើ

ក្រុម​​​មន្ត្រីតុលាការ​​​បាន​​​បញ្ជាក់​​​កាលពីម្សិលមិញ​​​ថា អ្នក​​​កាសែត​​​ម្នាក់​​​បានដាក់ពាក្យបណ្ដឹង​​​ទៅ​សាលា​​​ដំបូង​​​ខេត្តពោធិ៍សាត់ ចោទ​​​ប្រកាន់​​​ថា ទាហាន​​​ម្នាក់​​​បាន​​​គំរាម​​​សម្លាប់គាត់​​​កាលពី​​​ថ្ងៃ​​​អាទិត្យ បន្ទាប់ពីគាត់​​​បាន​​​សរសេរ​​​អត្ថបទ​​​ជាច្រើន​​​​ភ្ជាប់ទាហាន​​​រូប​​​នេះ​​​ទៅ​​​នឹង​​​កា​​​រ​​​ជួញដូរ​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​។ ទាំង​​​កង​​​យោធពល​​​ខេមរភូមិន្ទ និង​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​នឹង​​​ស៊ើប​​​អង្កេត​​​ករណីនេះ​​​។ លោក សាក់ រុំ អ្នក​​​យកព័ត៌មាន​​​ឲ្យ​​​កាសែត​​​ការពិតជាកាសែត​​​ក្នុង​​​ស្រុក​​​ នៅ​​ស្រុក​​​ភ្នំក្រវាញ​​​ ដែល​​​លោក​​​ក៏បាន​​​សរសេរ​​​ព័ត៌មាន​​​​ឲ្យ​​​កាសែត​​​នគរ​​​វត្ត​​​ផង​​​ដែរ​​​ បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​បានដាក់ពាក្យ​​​បណ្ដឹង​​​កាលពីថ្ងៃច័ន្ទ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/15211/