CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃសរុប ១៧,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៤៩០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានអនុម័តឲ្យក្រុមហ៊ុនចំនួន ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមទុនវិនិយោគ ៦,៩ លានដុល្លារ និងអាចបង្កើតការងារបាន ៦១០ នាក់។ ក្រុមហ៊ុន Famous Leatherware (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទនៅខណ្ឌមានជ័យមានទុនវិនិយោគ ៥,៣ លានដុល្លារអាចបង្កើតការងារបាន ៣១៤ នាក់។ …
ហ៊ឹន ពិសី
https://bit.ly/2T8d6ym