ក្រសួង​បញ្ចប់​ការពិនិត្យ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ​នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ខែក្រោយ

ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​កែលម្អ​ចុងក្រោយ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ «​សិទ្ធិ​ទទួល​ព័ត៌មាន​» ​ជាមួយ​អន្តរក្រសួង​គន្លឹះ​កាលពី​ថ្ងៃទី​ ២០ ខែ​ សីហា ដោយ​មិនមាន​ការកែតម្រូវ​ន័យ​ ឬ​សេចក្ដី​អ្វី​នោះទេ ហើយ​គ្រោង​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ដ្រី​សម្រេច​នា​ដំណាច់​ខែ​កញ្ញា​ ឬ​យ៉ាងយូរ​នៅ​ដើម​ខែ​តុលា​ខាងមុខ​។ លោក​ ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្តរក្រសួង​គន្លឹះ​ដែល​ដឹកនាំ​ដោយ​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ក្រុមការងារ​អន្តរក្រសួង​គន្លឹះ​មិនមាន​ការកែតម្រូវ​ន័យ​ ឬ​សេចក្ដី​នៃ​សេចក្ដី​ព្រាងច្បាប់​នេះ​នោះ​ទេ ដោយ​គ្រាន់តែ​កែតម្រូវ​លើ​ពាក្យពេចន៍​មួយ​ចំនួន​ប៉ុណ្ណោះ​។ …

វ៉ន ដារ៉ា
https://bit.ly/2ZhWbJ9