ជន​បរទេស​ជាង២០០នាក់ត្រូវបាន​និរទេស​ខ្លួនទៅប្រទេសកំណើតវិញ

យោង​តាម​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹងថា ក្រសួង​មហាផ្ទៃ​បាន​និរទេស​ជនបរទេស​ជាង​២០០​នាក់​​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មក ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​របស់​ខ្លួន​។

ឧត្តម​សេនីយ៍​ សុខ ផល បាន​មាន​ប្រសាសន៍​នៅ​សន្និសីទ​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ថា ” យើង​បាន​ចាត់​វិធានការ​​លើ​ជនអន្តោប្រវេសន៍​ដែល​មិន​មាន​ឯកសារ​ក្នុង​រយៈ​​ពេល​២​ខែ​កន្លង​មក ហើយបាន​បញ្ជូន​ជនបរទេស​២០០​នាក់​ត្រឡប់ទៅ​វិញ​រួម​មាន ជន​ជាតិ​ស្បែក​ស ស្បែក​ខ្មៅ ជនជាតិ​វៀតណាម ថៃ និង​ជនជាតិ​ចិន​ជាដើម​”។ …

ម៉ិច ដារ៉ា និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/19678/