គរុសិស្សដែលនាយកសាលាលុបឈ្មោះមិនឲ្យប្រឡងបញ្ចប់ មានឈ្មោះចូលប្រឡងវិញក្រោយការតវ៉ា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានច្រានចោលការសម្រេចចិត្តរបស់នាយកសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប ក្នុងការហាមឃាត់គរុសិស្សពីរនាក់ដែលរិះគន់មិនសំចៃមាត់ មិនឲ្យចូលរួមប្រឡងបញ្ចប់ថ្នាក់ក្នុងពេលដ៏ខ្លីខាងមុខ បន្ទាប់ពីមានការតវ៉ាពីសំណាក់មិត្តៗគរុសិស្សប្រហែល២៥០នាក់ កាលពីម្សិលមិញ។ កញ្ញា វិន សាវី អាយុ២១ឆ្នាំ និងកញ្ញា សិញ លីហុង អាយុ២០ឆ្នាំ ដែលបានចុះឈ្មោះសិក្សាក្នុងកម្មវិធីគរុកោសល្យរយៈពេលពីរឆ្នាំ បាននិយាយរិះគន់លោក នាវ ឱរ៉ា នាយកសាលាគរុកោសល្យ និងវិក្រឹត្យការរបស់ពួកគេកាលពីខែកុម្ភៈ ដោយចោទប្រកាន់លោក នាវ ឱរ៉ា តាមវិទ្យុថា លោកបានបង្ខំឲ្យគរុសិស្សធ្វើជាសន្តិសុខយាមពេលយប់នៅសាលានេះ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/16688/