នគរបាល​ចាប់​កុងតឺន័រ​បី​គ្រឿង​ដឹកឈើ​ប្រណីត​ឆ្ពោះទៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​

  ​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ កាលពី​យប់​ថ្ងៃ​ច័ន្ទ​ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឃាត់​កុងតឺន័រ​បី​គ្រឿង​បើកបរ​តាម​ផ្លូវជាតិ​លេខ​៤​ឆ្ពោះទៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដោយ​រឹបអូស​បាន​ឈើ​ប្រណីត​ខុសច្បាប់​ជាង​១០០​ដុំ​។​ ​លោក​ ញ៉ែ​ម​ សៅ​ នាយ​នគរបាល​សេដ្ឋ​កិ​ច្ច្​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ មន្ត្រី​របស់​លោក​និង​នគរបាល​មក​ពី​ក្រុង​ច្បារមន​បាន​ឃាត់​រថយន្ត​កុងតឺន័រ​ទាំងនេះ​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រួម​គ្នា​ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​រុក្ខា​ប្រមាញ់​ខេត្ត​ និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។​ …

សាំង​ សុឥន្ទរិទ្ធ​
http://www.cambodiadailykhmer.com/news/13360/