នាយក​រដ្ឋមន្ត្រី​វៀតណាម​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បី​ថ្ងៃ​នៅ​កម្ពុជា​

​លោក​ ​ង្វៀ​ន​ ​តាន់​យ៉ុ​ង​ ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​កាលពី​ម្សិលមិញ​ ​ហើយ​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​មាន​គម្រោង​ចូល​ជួប​សវនាការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ព្រមទាំង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​ថ្មី​មួយ​ដែល​ផ្ដល់​មូលនិធិ​ដោយ​ វៀតណាម​ ​និង​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​ខ្សែ​ត​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​ ​លោក​ ​ត្រាន់​ ​វ៉ា​ន់​ថុ​ង​ ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​រាជធានី​ភ្នំពេញ​ ​បាន​មាន​ប្រសាសន៍​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​ង្វៀ​ន​ ​តាន់​យ៉ុ​ង​ ​គឺ​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ទាំងអស់​។​ លោក​ ​ត្រាន់​ ​វ៉ា​ន់​ថុ​ង​ ​បាន​មាន​ប្រសាសន៍​ថា​ “​លោក​ ​ង្វៀ​ន​ ​តាន់​ យ៉ុ​ង​ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ទាំងអស់​”​។​ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/9296/