ឈ្នួលផ្ទះឡើងថ្លៃមុនពេលប្រាក់ខែថ្មីមកដល់
បើទោះបីជារាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែគោលខ្លះដល់ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់យ៉ាងណាក៏ដោយក៏ក្រុមកម្មករនៅតែត្អូញត្អែរថាមិនទាន់ដោះស្រាយទុក្ខលំបាកប្រចាំថ្ងៃរបស់ខ្លួននៅឡើយ។ ភាគច្រើនបានអះអាងថាប្រាក់ខែទាំងនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់លើកកម្ពស់ជីវភាពពួកគេបាននោះឡើយ។ … លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាមានប្រសាសន៍ថាក្រុមសហជីពមួយចំនួនមិនយល់ព្រមនឹងការដំឡើងប្រាក់ខែគោលត្រឹមតែចំនួន១២៨ដុល្លារនេះទេ។ លោកបានបញ្ជាក់ថាយើងកំពុងធ្វើយុទ្ធនាការផ្តិតមេដៃពីក្រុមកម្មករដើម្បីទាមទារដំឡើងប្រាក់ខែឱ្យបានដល់១៧៧ដុល្លារក្នុងមួយខែ។ … នៅក្នុងរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិបាននិយាយថាក្នុង ចំណោមកម្មករប្រមាណជិត៤០០០នាក់ នៅក្នុងរោងចក្រចំនួន១០មានប្រមាណ ១៥,៧ភាគរយ មានទម្ងន់មិនគ្រប់គ្រាន់ ប្រមាណ២ ភាគ៣ មានអសន្តិសុខស្បៀង។ នេះមានន័យថាពួកគេធ្វើការច្រើនមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការទទួលយកនូវសុវត្ថិភាពនិងជីវជាតិអាហារគ្រប់គ្រាន់ និង ៤៣, ២ ភាគរយទទួលរងនូវភាពស្លេកស្លាំង៕
ហេង រស្មី
http://khmer.voanews.com/content/workers-say-128-per-month-is-not-enough-to-live-on/2529618.html