​ការ​ជួប​ពិភាក្សា​លើក​ទី​២​រវាង​អង្គការ​អូ​ឌី​ស៊ី​ និង ​គ​.​ជ​.​អ​.​ប

នៅ​ថ្ងៃ​ទី​ ៤​ ខែឧសភា​ ឆ្នាំ​ ២០១៨​ ក្រុមការងារ​របស់​អង្គការ​អូ​ឌី​ស៊ី​បាន​ជួប​ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​។​ កិច្ចប្រជុំ​នេះ​ គឺជា​កិច្ចប្រជុំ​លើក​ទី​២​នៅ​ក្នុង​ការពិគ្រោះ​យោបល់​ និង​ការ​ចរចា​ជា​បន្តបន្ទាប់​ជាមួយ​ គ​.​ជ​.​អ​.​ប​ ដែល​ស្ថាប័ន​ទាំង​ពីរ​មាន​គោលដៅ​ និង​គោលបំណង​រួម​គ្នា​។​ នៅ​ទី​នេះ​គោលបំណង​របស់​ គ​.​ជ​.​អ​.​ប​ ក្នុង​ការ​សម្រប​សម្រួលការ​ផ្តល់​សេវា​សាធារណៈ​តាម​រយៈ​មធ្យោបាយ​វិមជ្ឈការ​ និង​ប្រជាធិបតេយ្យ​កាន់តែ​ទូលំទូលាយ​ជាមួយ​គោលដៅ​របស់​អង្គការ​អូ​ឌី​ស៊ី​ ដើម្បី​ផ្តល់​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​ស្តី​ពី​បញ្ហា​អភិវឌ្ឍន៍​របស់​ប្រទេស​។​

ក្រុមការងារអូឌីស៊ី និង ក្រុមការងារ គ.ជ.អ.ប កំពុងពិភាក្សាអំពីរបៀបវារៈនៃកិច្ចប្រជុំលើកមុន។

​ដោយ​បានដឹង​ពី​ជំនាញ​របស់​ អង្គការ​អូ​ឌី​ស៊ី​ ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ ការ​បង្ហាញ​ព័ត៌មាន​ជា​ក្រាហ្វិក​ គ​.​ជ​.​អ​.​ប​ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ជាមួយ​ អង្គការ​អូ​ឌី​ស៊ី​ ទាក់ទង​នឹង​ការ​រៀបចំ​សិក្ខាសាលា​ និង​ស​ន្និ​សី​ទ​មួយ​ចំនួន​ស្តី​ពី​ការ​គ្រប់គ្រង​ទិន្នន័យ​ប្រកបដោយ​ជោគជ័យ​ ការ​ធ្វើ​ផែនទី​ GIS​ និង​យុទ្ធសាស្ត្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាដើម​។​ ​តំណាង​ឱ្យ​វេទិកា​ទិន្នន័យ​បើក​ទូលាយ​ដ៏​ធំ​ និង​គួរ​ឱ្យ​ទុកចិត្ត​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ អង្គការ​អូ​ឌី​ស៊ី​ មានបទពិសោធន៍​ទូលំទូលាយ​នៅ​ក្នុង​ផ្នែក​ជាក់លាក់​ទាំងនេះ​។​ លើស​ពី​នេះ​ទៀត​ អង្គការ​អូ​ឌី​ស៊ី​ បាន​ផ្ដួចផ្ដើម​សិក្ខាសាលា​អន្ដរជាតិ​ស្ដី​ពី ​អភិបាលកិច្ច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដើម្បី​រៀបចំ​ និង​សម្របសម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ គ​.​ជ​.​អ​.​ប​ ។​ សិក្ខាសាលា​នេះ​មាន​បំណង​នាំ​​អ្នកតំណាង​នៃ​សាលា​អភិបាលកិច្ច​អេ​ឡិច​ត្រូ​និ​ចនៃ​ប្រទេស​អេ​ស្តូ​នី​ ដែល​ជា​ស្ថាប័ន​អប់រំ​តែ​មួយ​គត់​ដែល​រៀបចំ​សិក្ខាសាលា​ការពិគ្រោះ​យោបល់​ និង​ការ​បង្រៀន​សម្រាប់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ដល់​ប្រទេស​កម្ពុជា​ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ផលប្រយោជន៍​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​គំនិត​ផ្តួចផ្តើម​អភិបាលកិច្ច​អេ​ឡិច​ត្រូ​និ​ច​នៅ​ក្នុង​ប្រទេស​។​ ជា​ចុងបញ្ចប់នៃ​ការ​ពិភាក្សា​​ កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​មុន​ត្រូវ​បាន​​​ប្រមូលផ្តុំ​ និង​សង្ខេប​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ អង្គការ​អូ​ឌី​ស៊ី​ និង​ គ​.​ជ​.​អ​.​ប​ ដែល​ត្រូវ​បាន​សន្មត់​ថា​ នឹង​ចាប់ផ្តើម​ដំណើរការ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយនា​ពេល​អនាគត​។​

ក្រុមការងារ​អូ​ឌី​ស៊ី​ និង​ក្រុមការងារ​ គ​.​ជ​.​អ​.​ប​ កំពុងធ្វើការ​ពិភាក្សា​អំពី​កិច្ចសហការ​រវាង​ អូ​ឌី​ស៊ី​ និង​ គ​.​ជ​.​អ​.​ប​។​