ការជួបពិភាក្សាលើកទី២រវាងអង្គការអូឌីស៊ី និង គ.ជ.អ.ប
នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៨ ក្រុមការងាររបស់អង្គការអូឌីស៊ីបានជួបជាមួយតំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកទី២នៅក្នុងការពិគ្រោះយោបល់ និងការចរចាជាបន្តបន្ទាប់ជាមួយ គ.ជ.អ.ប ដែលស្ថាប័នទាំងពីរមានគោលដៅ និងគោលបំណងរួមគ្នា។ នៅទីនេះគោលបំណងរបស់ គ.ជ.អ.ប ក្នុងការសម្របសម្រួលការផ្តល់សេវាសាធារណៈតាមរយៈមធ្យោបាយវិមជ្ឈការ និងប្រជាធិបតេយ្យកាន់តែទូលំទូលាយជាមួយគោលដៅរបស់អង្គការអូឌីស៊ី ដើម្បីផ្តល់លទ្ធភាពទទួលបានទិន្នន័យស្តីពីបញ្ហាអភិវឌ្ឍន៍របស់ប្រទេស។
ដោយបានដឹងពីជំនាញរបស់ អង្គការអូឌីស៊ី ក្នុងការគ្រប់គ្រងទិន្នន័យ ការបង្ហាញព័ត៌មានជាក្រាហ្វិក គ.ជ.អ.ប បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយ អង្គការអូឌីស៊ី ទាក់ទងនឹងការរៀបចំសិក្ខាសាលា និងសន្និសីទមួយចំនួនស្តីពីការគ្រប់គ្រងទិន្នន័យប្រកបដោយជោគជ័យ ការធ្វើផែនទី GIS និងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ តំណាងឱ្យវេទិកាទិន្នន័យបើកទូលាយដ៏ធំ និងគួរឱ្យទុកចិត្តបំផុតមួយនៅអាស៊ីអាគ្នេយ៍ អង្គការអូឌីស៊ី មានបទពិសោធន៍ទូលំទូលាយនៅក្នុងផ្នែកជាក់លាក់ទាំងនេះ។ លើសពីនេះទៀត អង្គការអូឌីស៊ី បានផ្ដួចផ្ដើមសិក្ខាសាលាអន្ដរជាតិស្ដីពី អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីរៀបចំ និងសម្របសម្រួលគ្នាទៅវិញទៅមកជាមួយ គ.ជ.អ.ប ។ សិក្ខាសាលានេះមានបំណងនាំអ្នកតំណាងនៃសាលាអភិបាលកិច្ចអេឡិចត្រូនិចនៃប្រទេសអេស្តូនី ដែលជាស្ថាប័នអប់រំតែមួយគត់ដែលរៀបចំសិក្ខាសាលាការពិគ្រោះយោបល់ និងការបង្រៀនសម្រាប់រដ្ឋាភិបាលថ្នាក់ជាតិដល់ប្រទេសកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីផលប្រយោជន៍សក្តានុពលនៃការអភិវឌ្ឍគំនិតផ្តួចផ្តើមអភិបាលកិច្ចអេឡិចត្រូនិចនៅក្នុងប្រទេស។ ជាចុងបញ្ចប់នៃការពិភាក្សា កិច្ចខិតខំប្រឹងប្រែងពីមុនត្រូវបានប្រមូលផ្តុំ និងសង្ខេបនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាង អង្គការអូឌីស៊ី និង គ.ជ.អ.ប ដែលត្រូវបានសន្មត់ថា នឹងចាប់ផ្តើមដំណើរការថ្មីនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាពេលអនាគត។