សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បើក​ដំណើរការ​ទទួល​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​សម្រាប់​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា

នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួង​ព័​ត៌​មាន​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បើក​ដំណើរការ​ទទួល​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​សម្រាប់​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួង​ព័ត៌មាន​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ការ​ទទួល​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដែល​មាន​បំណង​ចូលរួម​យក​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​អំពី​កិច្ច​ដំណើរការ​និង​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ខាងលើ​តាម​រយៈ​គេហទំព័រ​ផ្លូវការ​ http://mediafrancophonie2026.inb.gov.kh​ ឬ​តាម​រយៈ​ QR​ Code​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូត​ដល់​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​។​

ក្រសួងព័ត៌មាន

ទាញយក៖ pdf