សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាស្ដីពីការបន្តគាំទ្រកម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ២០២០
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គិសនីកម្ពុជាបានចេញផ្សាយសេចក្តីជូនដំណឹងដល់សាធារណៈជនស្តីពីការបន្តផ្តល់ថវិកាជាអំណោយដល់នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា (ហៅកាត់ថា “ម.អ.ជ.”) ដើម្បីបន្តអនុវត្តន៍ “កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ” ដែលជាកម្មវិធីអនុវត្តន៍ពីឆ្នាំ ២០១៣-២០២០។ គោលបំណងនៃកម្មវិធី គឺដើម្បីជួយសម្រួលជនបទរស់នៅតំបន់ដាច់ស្រយាលដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។
អគ្គិសនីកម្ពុជា