​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ​នៅ​កម្ពុជា

នៅថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគា​ពិភពលោក​ នៅ​ថ្ងៃនេះ​ បាន​អនុម័ត​ផ្តល់​ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ (IDA)​ សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា​ (Cambodia​ Road​ Connectivity​ Improvement​ Project)​។​ ​គម្រោង​នេះ​នឹង​ពង្រីក​លទ្ធភាព​សម្រាប់​សហគមន៍​ជនបទ​ឱ្យ​ទទួល​បាន​សេវា​ចាំបាច់​នានា​ ដូច​ជា​មណ្ឌល​សុខភាព​ មន្ទីរពេទ្យ​បង្អែក​ សាលារៀន​ និង​ ទីផ្សារ​ តាម​រយៈ​ការ​កែ​លម្អ​ផ្លូវ​ជនបទ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ទៅ​នឹង​កត្តា​ប្រែប្រួល​របស់​អាកាសធាតុ​។​ ការ​កែ​លម្អ​នឹង​ត្រូវធ្វើ​ទៅ​លើ​ផ្នែក​ជា​ច្រើន​នៃ​តាម​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​ ដែល​ជា​លទ្ធផល​ជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ និង​ហានិភ័យ​គ្រោះថ្នាក់​ដោយសារ​តែ​ផ្លូវ​ខូច​ និង​ជួយ​សម្រួល​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង​ដែរ​។​ 

ធនាគា​ពិភពលោក

ទាញយក៖ pdf