សេចក្តីជូនដំណឹងស្តីពីការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ។
រាល់ក្រុមហ៊ុនដែលមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ដែលផ្ដល់សេវាកម្មមានជាអាទិ៍ ១-ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬអ៊ីម៉ែល ២-ការជួលទីតាំង និង/ឬម៉ាស៊ីនមេ ៣-ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជនដែលដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤-ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៥-ការផ្ដល់សេវាបច្ចេកវិទ្យាក្លោដ រួមមាន សេវាហេដ្ឋារចនាសម្ព័ន្ធ (Infrastructure as a Service – IaaS) សេវាសម្រាប់ការអភិវឌ្ឍនិងដំណើរការសុសវែរ (Platform as a Service – PaaS) និងសេវាសម្រាប់ការប្រើប្រាស់សុសវែរ (Software as a Service – SaaS) ត្រូវស្នើសុំអាជ្ញាបណ្ណការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យពី ក.ប.ទ.។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍