សេចក្តីថ្លែងការណ៍​ របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​ខួប​១​ឆ្នាំ​ នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ក្នុង​ឱកាស​ខួប​១​ឆ្នាំ​ នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥​។​ ក្នុង​ឱកាស​ខួប​១​ឆ្នាំ​ នៃ​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​រវាង​គូ​ឡា​ឡាំ​ពួ​ (​ហៅ​ម្យ៉ាងទៀត​ថា​ជា​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួ​)​ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥​ ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​នាយក​រដ្ឋមន្ត្រី​ថៃ​ ក្រោម​វត្តមាន​ ឯកឧត្តម​ ដូ​ណា​ល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ និង​ឯកឧត្តម​ អាន់​វ៉ា​ អ៊ី​ប្រា​ហ៊ី​ម​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​បស់​កម្ពុជា​ ចំពោះ​សេចក្តីថ្លែងការណ៍​រួម​នេះ​ និង​ចំពោះ​ការ​ស្វែងរក​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​ និង​ថៃ​។​​

កម្ពុជា​នៅ​តែ​បន្ត​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឹង​ម៉ាត់​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​បទ​ឈប់​បាញ់​ និង​ការ​អនុវត្ត​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​នេះ​ដោយ​សុចរិត​។​ ក្នុង​ន័យ​នេះ​ កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ និង​ការ​ខណ្ឌសីមា​ព្រំដែន​ដោយ​សន្តិវិធី​ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ដោយ​ចៀសវាង​ការ​គំរាមកំហែង​ ឬ​ការ​ប្រើប្រាស់​កម្លាំង​ ឬ​សកម្មភាព​បង្កហេតុ​ណាមួយ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf