សេចក្តី​ប្រកា​សព័ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​កម្ពុជា​

នៅ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកា​សព័ត៌​មាន​ស្ដី​ពី​ការតវ៉ារបស់កម្ពុជា​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​កម្ពុជា​។​

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​យ៉ាង​ខ្លាំង​បន្ថែម​ទៀត​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ជា​បន្តបន្ទាប់​ដោយ​ប្រទេស​ថៃ​មក​លើ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ ក្នុង​តំបន់​មួយ​ចំនួន​ដែល​កាន់​កាប់​ដោយ​ខុសច្បាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​ ចាប់តាំងពី​ខែធ្នូ​ ឆ្នាំ​ ២០២៥​ មក​។​ រាជរដ្ឋាភិបាល​កម្ពុជា​ ទាមទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ ព្រមទាំង​គោរព​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​ លើកកម្ពស់​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​សម្រួល​ដល់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ សំដៅ​ស្តារ​សន្តិភាព​ ស្ថិរភាព​ និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf