សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃការងារសាងសង់ផ្លូវក្រាលគ្រួសក្រហម និងផ្លូវបេតុងដែលមានទីតាំងស្ថិតក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃការងារសាងសង់ផ្លូវក្រាលគ្រួសក្រហម និងផ្លូវបេតុង ដែលមានទីតាំងស្ថិតក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នឹងធ្វើការ ដេញថ្លៃការងារសាងសង់ផ្លូវក្រាលគ្រួសក្រហម និងផ្លូវបេតុង ដែលមានទីតាំងស្ថិតក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf