សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ

នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៦​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​។​

សូម​ជូនដំណឹង​ដល់​សាធារណៈជន​ព្រមទាំង​ គ្រប់​មន្ទីរ​អង្គភាព​ និង​គ្រប់​ស្ថាប័ន​ ឬ​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ដែល​មានការ​ពាក់ព័ន្ធ​ និង​ក្បាលដី​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ​នៃ​ ភូមិ​ជីវភាព​ ភូមិ​បែក​ចាន​ ភូមិ​ដំរី​ស្លាប់​ ភូមិ​អណ្តូង​ពោធិ៍​ ភូមិ​វាល​តូច​ ភូមិ​តុ​ហ៍​បា​រែង​ និង​ភូមិ​ព្រើល​ ឃុំ​អណ្តូង​ពោធិ៍​ ស្រុក​តាំងគោក​ ខេត្តកំពង់ធំ​ ឲ្យ​បាន​ជ្រាប​ថាៈ​ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​យោង​ខាងលើ​ គណៈកម្មការ​រដ្ឋបាល​ នឹង​ធ្វើការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​រួម​មាន​ ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ ជា​ប្រព័ន្ធ​បាន​ធ្វើការ​វាស់វែង​ និង​ប្រមូល​ទិន្នន័យ​បាន​រួចរាល់​កន្លង​មក​។​

 

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ

ទាញយក៖ pdf