សេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះបានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ភាគីកម្ពុជា ក្នុងការផ្តល់ព័ត៌មានដោយផ្ទាល់ ផ្លាស់ប្តូរយោបល់ និងឆ្លើយតបទៅនឹងសំណួររបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ជាពិសេសលើយន្តការនៃវាស់វែងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកលើកកម្ពស់តម្លាភាព ការយោគយល់គ្នា និងការយល់ដឹងប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវអំពីបច្ចុប្បន្នភាព និងការវិវត្តន៍នៃស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្រសួងការពារជាតិ
