សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ត និងរមោឃភាពនៃប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ត និងរមោឃភាពនៃប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។
ជម្រាបជូនម្ចាស់នៃក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យភូមិ ជ្រៃ (ខ) ឃុំ ព្រៃស្រឡិត សម្អិត ស្រុក ពារាំង ខេត្តព្រៃវែង ឱ្យបានជ្រាបថា៖ យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ/បក ចុះថ្ងៃទី ៣១ ខែ ខុសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង នឹងធ្វើការចែក វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅភូមិ ជ្រៃ(ខ) ឃុំ ព្រៃស្រឡិត ស្រុក ពារាំង ខេត្តព្រៃវែង។
រដ្ឋបាលខេត្តព្រៃវែង
