សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​គ្មាន​ការ​អនុញ្ញាត​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ចូល​ក្នុង​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ខេត្តព្រះវិហារ​

នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​តវ៉ា​យ៉ាង​ខ្លាំង​របស់​កម្ពុជា​ ចំពោះ​ដំណើរ​ទស្សនកិច្ច​គ្មាន​ការ​អនុញ្ញាត​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ ចូល​ក្នុង​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ខេត្តព្រះវិហារ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ថា​ គ្មាន​សិទ្ធិ​ស្របច្បាប់​ណាមួយ​អាច​កើត​ចេញពី​ទ​ង្វើ​ខុសច្បាប់​នេះ​បាន​ឡើយ​។​ ដូច្នេះ​ ការ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា​ មិន​អាច​ធ្វើ​ឱ្យ​មាន​ភាព​ស្របច្បាប់​ តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​នេះ​បាន​ឡើយ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf