សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​ និង​ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​កម្ពុជា​ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​ និង​ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​កម្ពុជា​ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២៦​។​

ក្រសួងមហាផ្ទៃ​ សូម​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យបឋម​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២៦​ ដែល​មាន​ដូច​ជា​៖​ (១)​ ស្ថានភាព​ជនភៀសសឹក​ និង​ការ​រំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​ (២)​ ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ និង​ការ​ផ្អាក​សេវា​សាធារណៈ​ជា​មូលដ្ឋាន​។​ ក្រសួងមហាផ្ទៃ​ គាំទ្រ​ការ​តវ៉ា​របស់​រាជរដ្ឋាភិបាល​ជា​ផ្លូវការ​ចំពោះ​ការ​បន្ត​រំលោភ​ បំពាន​ដោយ​ប្រទេស​ថៃ​មក​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ តាម​បណ្តោយ​ព្រំដែន​។​ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២៦​ នៅ​សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តបន្ទាយមានជ័យ​ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បន្ត​ឈូស​ឆាយ​ព្រៃ​ជា​បន្តបន្ទាប់​ ដើម្បី​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ ដែល​ត​ភ្ជាប់​ពី​ភាគ​ខាងជើង​នៃ​ បង្គោល​ព្រំដែន​លេខ​១៤​ ទៅ​កាន់​តំបន់​ភ្នំ​តា​ថុង​ (​ភ្នំ​២៧៨)​។​

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf