សេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងរបស់កម្ពុជានឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃចូលក្នុងដែនដីកម្ពុជា ដែលរំលោភបំពានយ៉ាងច្បាស់មកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា លើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
