សេចក្ដីជូនដំណឹងស្តីពីការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ត និងមោឃភាពនៃប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹងស្តីពីការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ត និងមោឃភាពនៃប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។
ជម្រាបជូនម្ចាស់នៃក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យភូមិវាល ឃុំ កំពង់ ឫស្សី ស្រុក ពោធិ៍រៀង ខេត្តព្រៃវែង អោយបានជ្រាបថា៖ យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ/បក ចុះថ្ងៃទី ៣១ ខែ ខុសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង នឹងធ្វើការ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅភូមិវាល ឃុំ កំពង់ ឫស្សី ស្រុក ពោធិ៍រៀង ខេត្តព្រៃវែង ។ ចំពោះប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬ ប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់នេះនឹងត្រូវអស់ សុពលភាព តាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។
រដ្ឋបាលខេត្តព្រៃវែង
