កិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពីទំព័រព័ត៌មានទិន្នន័យអំពីសម្បទានដីសង្គមកិច្ចនៅលើគេហទំព័រអូឌីស៊ី
នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ជាមួយនឹងងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) បានរៀបចំកិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពី “ទំព័រព័ត៌មានទិន្នន័យអំពីសម្បទានដីសង្គមកិច្ចនៅលើគេហទំព័រអូឌីស៊ី” នៅភោជនីយដ្ឋានទន្លេបាសាក់២។ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីពិភាក្សា និងផ្តល់យោបល់លើទិន្នន័យព្រាង សម្បទានដីសង្គមកិច្ច និងស្រទាប់ទិន្នន័យ ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើការរចនាទំព័រសម្បទានដីសង្គមកិច្ច និងបង្កើនភាពងាយស្រួលសម្រាប់បង្ហាញទិន្នន័យ និងចែករំលែក ក៏ដូចជាធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍដែលទាក់ទងផ្សេងៗទៀត។ កិច្ចប្រជុំនេះ មានអ្នកចូលរួមពីសំណាក់អង្គការនានាដែលធ្វើការទាក់ទងនឹងវិស័យដីធ្លី និងគម្រោងសម្បទានដីសង្គមកិច្ច។