សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧

​ចាប់ពី​ថ្ងៃ​ទី​ ២៥-២៩​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​ ២០១៧​ បន្ទាប់​ពី​ការ​ចូលរួម​កម្មវិធី​បារ​ខែ​ម​បាត់ដំបង​ដោយ​ជោគជ័យ​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បន្ត​ធ្វើ​ដំណើរ​ដើម្បី​ធ្វើ​សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ​២០១៧​ នៅ​ខេត្តសៀមរាប​។​ នៅ​ថ្ងៃ​ទី​មួយ​ និង​ទី​ពីរ​នៃ​សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ​​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ចំណាយពេល​ពីរ​ថ្ងៃ​ពេញ ​ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ក្នុង​ក្រុម​ទាក់ទង​នឹង​ការងារ​ដែល​អូ​ឌី​ស៊ី​បាន​ធ្វើ​ និង​សម្រេច​នៅ​ក្នុង​ឆ្នាំ​ ២០១៧​នេះ​ ក៏​ដូច​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ប្រឈម​ដែល​កើត​មាននៅ​ក្នុង​ក្រុមការងារ​នីមួយៗ​ និង​ស្វែងរក​ដំណោះស្រាយ​ បន្ថែម​ពី​នេះ​ទៀត​ក៏​មានការ​ពិភាក្សា​ពី​ផែន​ការ​ការងារ​​​សម្រាប់​ឆ្នាំ​២០១៨​ ​ដែល​នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​។​ បន្ទាប់​ពី​ការ​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ នៅ​ថ្ងៃ​ទី​បី​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅ​ប្រាសាទបេង​មាលា​ ប្រាសាទបន្ទាយស្រី​ និង​ឧទ្យាន​ជាតិ​​ភ្នំ​គូលែន​។​ នៅ​ថ្ងៃ​ទី​បួន​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ​ និង​ជា​ថ្ងៃ​ត្រឡប់​មក​វិញ​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ឆ្លៀត​ឳ​កាស​មួយ​ព្រឹក​ទៅ​ទស្សនា​កំពង់​ភ្លុក​ដែល​ជា​ភូមិ​បណ្តែត​ទឹក​ ដើម្បី​ស្វែង​យល់​ពី​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ​ដែល​ផ្ញើខ្លួន​នៅ​លើ​បឹង​ទន្លេសាប​។​ 

Picture3

ក្រុមការងារអូឌីស៊ីកំពុងធ្វើដំណើរទៅចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧ នៅខេត្តសៀមរាប។

Picture1

ថ្ងៃទីមួយនៃសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧

IMG_1212

អាហារសម្រន់ដ៏ឆ្ងាញ់ពិសា!

24203511_551185061887415_1567592840_n

ក្រុមការងារអូឌីស៊ីបានទៅរង់ចាំមើលព្រះអាទិត្យរះនៅមុខប្រាសាទអង្គរវត្ត។

Picture2

ថ្ងៃទីពីរនៃសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧

23844678_1728537017180909_9005621792344662027_n

សូមស្វាគមន៏ការអញ្ជើញមកដល់ប្រាសាទអង្គរវត្តពីក្រុមការងារអូឌីស៊ី!

23905633_1747571408587484_862646262490802339_n

ក្រុមការងារអូឌីស៊ីនៅប្រាសាទបេងមាលា។

Picture4

ក្រុមការងារអូឌីស៊ីនៅឧទ្យាន​ជាតិ​ភ្នំ​គូលែន។

24231760_1730394673661810_7313814312020566917_n

ក្រុមការងារអូឌីស៊ីបញ្ចប់ដំណើរទស្សនៈកិច្ចសិក្សានៅប្រាសាទបន្ទាយស្រី។

IMG_1429

សហគមន៍ដឹកភ្លៀវទេសចរមានជ័យ-កំពង់ភ្លុក

24293930_1732024516832159_5954081600616578369_n

ថ្ងៃចុងក្រោយនៃសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំនៅភូមិបណ្តែតទឹកកំពង់ភ្លុក។