ពី​ទិន្នន័យ​ទៅ​ជា​ខ្លឹមសារ​ព័ត៌មាន​៖​ អង្គការ​អូ​ឌី​ស៊ី​រៀបចំ​សិក្ខាសាលា​ស្តី​អំពី​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​

ទិន្នន័យ​នៅ​គ្រប់​ទីកន្លែង​!​ ចាប់តាំងពី​ការ​កើនឡើង​នៃ​អ៊ិ​ន​ធឺ​ណែ​ត​ចំនួន​ព៌​ត័​មាន​ជា​ទិន្នន័យ​បាន​រីក​ដុះដាល​គួរ​ឱ្យ​កត់សំគាល់​។​ អ្វី​គ្រប់យ៉ាង​ដែល​យើង​ឃើញ​នៅ​លើ​បណ្តាញ​អ៊​ន​ឡាញ​គឺជា​ប្រភេទ​ ទិន្នន័យ​ឌី​ជី​ថ​ល​។​ មូលហេតុ​នេះ​ហើយ​ វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ ដែល​មិន​ត្រឹមតែ​អ្នក​វិទ្យាសាស្ត្រ​ បុគ្គលិក​​ធនាគារ​ និង​អ្នក​ស្រាវជ្រាវ​ទេ​ដែល​បាន​ប្រើ​ធនធាន​ទាំងនេះ​​ ប៉ុន្តែ​អ្នក​សារព័ត៌មាន​ក៏​ប្រើប្រាស់​ទិន្នន័យ​ទាំងនេះ​ដើម្បី​ស្វែងរក​ និង​បកស្រាយ​រឿងរ៉ាវ​របស់​ពួក​គេដែរ​។​ ទោះជា​យ៉ាងណា ការ​​ប្រើប្រាស់​ទិន្នន័យ​ មិន​ងាយស្រួល​សម្រាប់​អ្នកសារព័ត៌មាន​​ទេ​ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ មិនទាន់​មាន​​លទ្ធភាព​​វិភាគ​ទិន្នន័យ​នៅឡើយ​។​ ហេតុនេះ​ហើយ​បានជា​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូឌីស៊ី) សហការ​ជាមួយ ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​ បាន​រៀបចំ​សិក្ខាសាលា​រយៈពេល ​០២ ​ថ្ងៃ ​សម្រាប់​អ្នក​សារព័ត៌មាន​អាជីព​ និង​និស្សិត​សារព័ត៌មាន ​ដើម្បី​បណ្តុះបណ្តាល​​ពួក​គេ​ពី​របៀប​ទាញ​យក​ទិន្នន័យ​សម្រាប់​សរសេរ​ព័ត៌មាន​។​ ដើម្បី​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​បណ្តុះបណ្តាល​ល្អ​បំផុត​ អ្នកជំនាញ​មួយ​ចំនួន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចែករំលែក​ចំណេះដឹង​របស់​ពួក​គេ​ជាមួយ​អ្នកចូលរួម​។​

ស្វាគមន៍មកកាន់សិក្ខាសាលា​ស្តី​អំពី​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​

ដំបូង​អ្នកចូលរួម​ត្រូវ​បាន​ណែនាំ​ពី​អត្ថន័យ​នៃ​ ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​។​ ​«សំដៅលើ​ ការ​អនុវត្ត​នៃ​ការ​ស្វែងរក​រឿងរ៉ាវ​ជា​លេខ​ និង​ការ​ប្រើ​លេខ​ដើម្បី​ប្រាប់​រឿងរ៉ាវ»​ យោងតាមលោក Meredith​ Broussard​។​ វា​មិន​ងាយស្រួល​យល់​នោះ​ទេ​ ដូចនេះ​ជំហាន​ដំបូង​អ្នកចូលរួម​ មាន​ឱកាស​អាន​ឧទាហរណ៍​ជាក់ស្តែង​មួយ​ចំនួន​ ដែល​ជាឧទាហរណ៍ ពី​ទិន្នន័យសម្រាប់​​សារព័ត៌មាន​។​ សម្រាប់​អ្នក​អាន ​ដែល​ចាប់អារម្មណ៍​លើ​ប្លក់​នេះ​ ​ឧទាហរណ៍​មួយ​ចំនួន​ ត្រូវ​បាន​ដាក់​ក្នុប​តំណភ្ជាប់​នៅ​ចុងបញ្ចប់​នៃ​អត្ថបទ​នេះ​។​ ខ្លឹមសារ​ព័ត៌មានដែល​បកស្រាយ​ពី​ទិន្នន័យ​នេះ​ តម្រូវ​ឱ្យ​អ្នកចូលរួម​ធ្វើការ​លើ​គម្រោង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។​ រាល់​ជំហាន​នៃ​ការ​សរសេរ​យោង​តាម​​ទ្រឹស្តី​ ដែល​អាច​ឱ្យ​អ្នកចូលរួម​សរសេរ​ខ្លឹមសារ​ព័ត៌មាន​របស់​ពួក​គេ​ផ្ទាល់​។​

ជំហាន​ដំបូង​បំផុត​ ក្នុង​ការ​សរសេរ​រឿងរ៉ាវ​ចេញពី​ទិន្នន័យ​នេះ​ គឺ​អ្នក​ចូលរួម​ត្រូវស្វែង​​រក​ទិន្នន័យ​ដែល​ចង់​បាន​​ដើម្បី​សរសេរ​ជា​សាច់​រឿង​។​ លោក​ លេ​ណាត​ ក្រុ​ត​ហ្ស៊ែ​ឃ ​ដែល​ជា​បុគ្គលិក​ហាត់​ការ ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ទំនាក់ទំនង​ នៅ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​ពី​របៀប​ និង​កន្លែង​ដែល​ត្រូវ​ស្វែងរក​ទិន្នន័យ​ ខណៈ​ពេល​ កញ្ញា​ ឌុ​ច​ សុធា​វី​ន​ មន្ត្រី​ស្រាវជ្រាវ​និង​ភាព​ជា​ដៃគូ​​ បាន​ណែនាំ​អ្នកចូលរួម​ប្រើប្រាស់​ទិន្នន័យ​អូ​ឌី​ស៊ី​ ដែល​ជា​ធនធាន​ទិន្នន័យ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​កម្ពុជា​។​ បន្ទាប់​មក​អ្នកសារព័ត៌មាន​​ និង​សិស្ស​ទាំងនេះ​ បាន​ស្វែង​យល់​អំពី​ការ​វិភាគ​ទិន្នន័យ​ដោយ​ប្រើ​កម្មវិធី​ SPSS​ ។​ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​ គ្រាន់​តែ​​ការ​វិភាគ​ទិន្នន័យ​គឺមិន​គ្រប់គ្រាន់​សម្រាប់​អ្នក​សារព័ត៌មាន​ទេ​ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​បកស្រាយ​ទិន្នន័យ​​តាម​បែបផែន​ផ្សេងៗ​៖​ ការ​តាង​ទិន្នន័យ​ដែល​ងាយស្រួល​យល់​។​ បន្ទាប់​ពី​ការ​ណែនាំ​ទូទៅ​អំពី​ ការ​តាង​ទិន្នន័យ​ និង​ឧបករណ៍​សំខាន់ៗ​មួយ​ចំនួន​ អ្នកចូលរួម​មានឱកាស​ធ្វើការ​តាង​ទិន្នន័យ​របស់​ពួក​គេ​។​ នៅ​ទី​បញ្ចប់ ​អ្នកចូលរួម​មួយ​ចំនួន​មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​របស់​ពួក​គេ​ ដែល​មាន​ប្រធានបទ​ជា​ច្រើនទាក់​ទង​នឹង​ ​ការ​អប់រំ​ និង​ការ​ផ្គត់ផ្គង់​ទឹក​ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

អ្នកចូលរួម​ទាំងអស់​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ​មួយ​ បន្ទាប់​ពី​ចូលរួម​សិក្ខាសាលា​ ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​ពួក​គាត់​ទ​ទូល​បាន​ចំណេះដឹង​ និង​ជំនាញ​ថ្មីៗ​អំពី​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន។​ សិក្ខាកាម​មួយ​ចំនួន​ដឹង​ច្បាស់​ថា​ ពួក​គេ​នឹង​អាច​ប្រើប្រាស់​ជំនាញ​ទាំងនេះ​សម្រាប់​ការងារ​ នា​ពេល​អនាគត​របស់​ពួក​គេ​ និង​អះអាង​ថា​ ០២ ​ថ្ងៃនេះ​បាន​ជម្រុញ​ទឹក​ចិត្ត​​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ សិក្ខាសាលា​នេះ​ គឺជា​ធាតុ​សំខាន់​ សម្រាប់​អ្នក​ព័ត៌មាន​ ខណៈ​ដែល​ទិន្នន័យ​កំពុង​ដើរតួ​សំខាន់​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។ ​អ្នកចូលរួម​ម្នាក់​បាន​សង្ខេប​ថា​ «ខ្ញុំ​គិត​ថា​សិក្ខាសាលា​នេះ​មាន​អត្ថប្រយោជន៍​ខ្លាំង​ដល់​សង្គម​របស់​យើង​ ពីព្រោះ​វា​អាច​ជួយ​អ្នក​អាន​កាន់តែ​ច្រើន​ យល់​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ដោយ​ការ​អាន​អត្ថបទ​ព័ត៌មាន​បកស្រាយ​ចេញពី​ទិន្នន័យ​។​»

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ខកខាន​ក្នុង​សិក្ខាសាលា​លើក​ទី ១៖​ នៅ​ថ្ងៃ​ទី​ ២៤​ និង​ ២៥​ ខែឧសភា​ នឹង​មាន​សិក្ខាសាលា​មួយទៀត​ស្តី​អំពី​សារព័ត៌មាន​ ដែល​រៀបចំ​ឡើង​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (Open​ Development​ Cambodia)​ និង​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​។​ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដោយ​ឥត​គិតថ្លៃ​ និង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​។​ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍ ​សូម​ចុះ​ឈ្មោះ​នៅ​ទី​នេះ ​៖ ​https://bit.ly/2vLphqK

តំណភ្ជាប់​ឧទាហរណ៍នៃអត្ថបទពី​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន៖

Roger Federer – A career in data

Is anything left in Mosul?

Job qualifications in the US

Gender pay gap in the UK

The Panama papers and power players

How to draw a circle

Why are eggs differently shaped?

Hans Rosling’s 200 Countries, 200 years in 4 minutes

Constantly changing Cambodia