ឌិន​ លី​សី​ណែ​ត៖ ការ​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​​កម្ម​សិក្សា​របស់ខ្ញុំ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

ខ្ញុំ​ធ្លាប់​ជា​អ្នក​ចូល​មើល​គេហទំព័រ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ជា​ញឹកញាប់​ដើម្បី​ស្វែងរក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​កម្ពុជា​ក៏​ដូច​ជា​សម្រាប់​គោលបំណង​សិក្សា​។​ ខ្ញុំ​ធ្លាប់​មានការ​ងឿងឆ្ងល់​ថា​តើ​អាច​សាកល្បង​នៅ​ទី​នេះ​បាន​ទេ​ដោយសារ​ខ្ញុំ​កម្រ​បាន​ជួប​ដំណឹង​ការងារ​ ឬ​កម្មសិក្សា​ពី​ស្ថាប័ន​នេះ​។​ ប៉ុន្តែ​ខ្ញុំ​ចង់​ចែករំលែក​ថា​ អស់​រយៈពេល​ប្រាំមួយ​ខែ​កន្លង​មកនេះ​ ខ្ញុំ​បាន​ធ្វើការ​ជា​អ្នក​ហាត់​ការ​ផ្នែក​ស្រាវជ្រាវ​នៅ​អូ​ឌី​ស៊ី​ ហើយ​រយះ​ពេល​ដែល​នៅ​អូ​ឌី​ស៊ី​នេះ​បាន​ក្លាយជា​បទ​ពិសោធន៍​គួរ​ឱ្យ​ចង​ចាំ​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​។​

ជាដំបូង​ ខ្ញុំ​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​អូ​ឌី​ស៊ី​ ហើយ​ក៏​រីករាយ​ដែល​កម្មសិក្សា​នេះ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ម៉ោង​ធ្វើការ​ដ៏​ងាយស្រួល​នឹង​កាលវិភាគ​របស់ខ្ញុំ​។​ មុន​ពេល​ដែល​មក​កម្មសិក្សា​នេះ​ ខ្ញុំ​មានបទពិសោធន៍​ពី​មុន​តិចតួច​ ដូច្នេះ​ហើយ​មុន​នឹង​ចាប់ផ្តើម​កម្មសិក្សា​នេះ​ ខ្ញុំ​បាន​កំណត់​គោលដៅ​មួយ​ចំនួន​សម្រាប់​ខ្លួន​មាន​ដូច​ជា​ការ​ទទួល​បាន​ជំនាញ​ស្រាវជ្រាវ​ និង​បទ​ពិសោធន៍​ ដូច​ជា​ការ​សរសេរ​ ការ​ប្រមូល​ទិន្នន័យ​ ការ​វិភាគ​ និង​ការ​បកស្រាយ​ព័ត៌មាន​ដែល​មាននៅ​ក្នុង​ដៃ​ ហើយ​សំខាន់​បំផុត​គឺ​ខ្ញុំ​ចង់​ធ្វើ​អោយ​ខ្លួន​ស្គាល់​នឹង​បរិយាកាស​ការងារ​នៅ​អង្គការ​។​ ក្រោម​ការ​គ្រប់គ្រង​របស់​​បណ្ណាធិការ ​-​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​​ តួនាទី​ និង​ទំនួល​ខុស​ត្រូវ​របស់ខ្ញុំ​គឺ​ជួយ​ក្រុម​ស្រាវជ្រាវ​ក្នុង​ការ​ប្រមូល​ទិន្នន័យបឋម​ ដូច​ជា​ការ​សម្ភាសន៍​ និង​ការ​ស្ទង់​មតិ​ ការ​កត់ត្រា​ ការ​កត់ត្រា​ការ​សម្ភាសន៍​ ការ​ទាក់ទង​អ្នក​សម្ភាសន៍​ ការ​សម្របសម្រួល​កិច្ចប្រជុំ​ ជួយ​ក្នុង​ការ​សម្របសម្រួល​ និង​រៀបចំ​កម្រង​សំណួរ​ និង​ការ​សម្ភាសន៍​តាម​ការ​ចាត់តាំង​ ហើយក៍​ដូច​ជា​ជួយ​ក្រុម​ស្រាវជ្រាវ​ក្នុង​ការ​បកប្រែ​ឯកសារ​ខាងក្នុង​ និង​ខាងក្រៅ​ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ កែសម្រួល​ព័ត៌មាន​ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ សិក្ខាសាលា​ និង​សកម្មភាព​ផ្សេងៗ​ទៀត​។​

ចាប់ពី​ខែវិច្ឆិកា​​​​ ខ្ញុំ​បាន​ឱ​កាស​ក្នុង​ការ​ជួយ​លើ​គម្រោង​ស្រាវជ្រាវ​ និង​សិក្ខាសាលា​មួយ ​​ដែល​នេះ​គឺជា​បទ​ពិសោធ​ន៏​លើក​ដំបូង​របស់ខ្ញុំ​​លើ​គម្រោង​ស្រាវជ្រាវ​ជាក់ស្តែង​។​ គម្រោង​នេះ​ដំណើរការ​បាន​យ៉ាង​ល្អ​ បើ​ទោះបីជា​យើង​ធ្វើការ​ពី​ផ្ទះ​ក្នុងអំឡុងពេល​ពីរ​ខែ​ដំបូង​នៃ​កម្មសិក្សា​របស់ខ្ញុំ​ក៏​ដោយ​។​ ក្រោយមក​ទៀត​ យើង​បាន​ត្រលប់​ទៅ​ការិយាល័យ​វិញ​។​ ជា​រៀងរាល់ថ្ងៃ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួល​បានការ​ស្វា​គម​ន៏ ​ហើយ​ក្រុម​ទាំងមូល​បាន​បង្ហាញ​នូវ​ស្មារតី​សហការ​ និង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ខ្ញុំ​គិត​ថា​វា​ជា​បទ​ពិសោធ​ន៏​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។​ បន្ទាប់​ពី​គម្រោង​ទី ​១ ​នេះ​ ខ្ញុំ​បាន​ទទួល​ឱ​​កាស​ធ្វើការ​ជាមួយ​ក្រុម​លើ​គម្រោង​មួយទៀត​ដែល​ទាក់ទង​នឹង​អភិបាល​កិច្ចការ​វិនិយោគ​នៅ​កម្ពុជា​។​ ជា​ផ្នែក​នៃ​គម្រោង​ទី​ ២ ​នេះ​ ខ្ញុំ​បាន​ជួយ​ និង​សម្រួល​ដល់​សិក្ខាសាលា​ដោយ​ធ្វើ​ជា​ពិធីការនីសម្របសម្រួល​។​ សិក្ខាសាលា​គម្រោង​ទាំង​ពីរ​នេះ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ស៊ីជម្រៅ​ជា​ច្រើន​តាម​រយៈ​ការ​ចែករំលែក​ និង​ការ​ពិភាក្សា​ពី​វាគ្មិន​សំខាន់ៗ​។​ គម្រោង​ទាំងនេះ​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​បញ្ហា​ដែល​បាន​បង្ហាញ​ក៏​ដូច​ជា​បាន​ស្គាល់​ផង​ដែរ​ជាមួយនឹង​ជំនាញ​នៃ​ការ​គ្រប់គ្រង​គម្រោង​ និង​ការ​សម្របសម្រួល​សិក្ខាសាលា​។​ ការងារ​សំខាន់​មួយទៀត​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ការ​ផលិត​ទំព័រ​ប្រធានបទ​ចំនួន​បី​សម្រាប់​វែ​ប​សាយ​។​

​បន្ទាប់​ពី​ការ​វាយតម្លៃ​ដោយ​ខ្លួនឯង​ ខ្ញុំ​អាច​និយាយ​បាន​ថា​ខ្ញុំ​បាន​ទទួល​ជំនាញ​ដ៏​មាន​តម្លៃ​មួយ​ចំនួន​មក​ជាមួយ​ខ្ញុំ​ និង​បទ​ពិសោធន៍​គ្រប់គ្រង​គម្រោង​។​ ខ្ញុំ​បាន​ទទួល​ជំនាញ​ និង​ចំណេះដឹង​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ជា​លទ្ធផល​នៃ​កម្មសិក្សា​នេះ​ ដែល​ពិតជា​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍន៍​អាជីព​របស់ខ្ញុំ​នា​ពេល​អនាគត​។​ ប៉ុន្តែ​គ្មាន​បទ​ពិសោធន៍​ណាមួយ​បាន​មក​ដោយ​គ្មាន​ការ​លំបាក​នោះ​ទេ​។​ ខណៈ​ពេល​ដែល​ខ្ញុំ​មានបទពិសោធន៍​ខ្លះ​ដែរ​ជាមួយនឹង​ការ​សរសេរ​​អត្ថបទ​ស្រាវជ្រាវ​ បញ្ហា​ប្រឈម​ចម្បង​របស់ខ្ញុំអំឡុង​​កម្មសិក្សា​នេះ​គឺ​ ​ការ​សរសេរ​ទំព័រ​ប្រធានបទ​សម្រាប់​ការ​បោះពុម្ពផ្សាយ​។​ ការ​សរសេរ​ទំព័រ​ប្រធានបទ​នីមួយៗ​គឺជា​កិច្ចការ​ដ៏​លំបាក​មួយ​ ជា​ពិសេស​នៅ​ពេល​និយាយ​អំពី​ការ​ប្រមូលផ្តុំ​ប្រភព​ព័​ត៌​មាន​សំខាន់ៗ​ និង​ការ​រៀបចំ​ខ្លឹមសារ​អត្ថបទ​ក្នុង​របៀប​មួយ​ដែល​ងាយស្រួល​អាន​សម្រាប់​អ្នក​អាន​ប៉ុន្តែ​ត្រូវ​រក្សា​អោយ​បាន​នូវ​លំនាំ​ដើម​នៃ​ព័ត៌មាន​។​

​ជា​ចុង​ក្រោយ​អូ​ឌី​ស៊ី​ និង​ក្រុមការងារ​បាន​បន្សល់​នូវ​ភាព​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ​ចំពោះ​គុណភាព​ការងារ​របស់​ពួក​គេ​ និង​ផល​ប្រ​យោ​ជ​ន៍​ដែល​ក្រុមការងារ​បាន​ធ្វើ​តាម​រយៈ​ការងារ​ និង​គម្រោង​របស់​ពួក​គេ​។​ ខ្ញុំ​ច្បាស់​ណាស់​នឹង​ណែនាំ​កន្លែង​នេះ​ដល់​អ្នក​ដែល​ចង់​ទទួល​បាន​បទ​ពិសោធន៍​នៅ​ទី​នេះ​។​ ចុង​ក្រោយ​ សូម​អរគុណ​ច្រើន​ចំពោះ​បទ​ពិសោធន៍​មាន​តម្លៃ​ទាំងនេះ​។​

រូបថត​អនុស្សាវរីយ៍​ជុំគ្នា​នៅ​ថ្ងៃ​បញ្ចប់​កម្មសិក្សា​របស់​ខ្ញុំ​​

សី​ណែ​ត​​​ ​ជា​និស្សិត​​ឆ្នាំ​ទី​ ​៤​​ ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ភាសាបរទេស​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ក្នុងអំឡុងពេល​កម្មសិក្សា​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ សី​ណែ​ត​​​ជួយ​សម្របសម្រួល​ក្រុមការងារ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​​ ការ​ប្រមូល​ទិន្នន័យ​ ការ​អភិវឌ្ឍន៍​ធនធាន​តាម​អ៊ីនធឺណិត​ និង​​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ចាត់​តាំង​។​​​​ សូម​អាន​ទំព័រ​ប្រធាន​បទ​ស្រាវ​ជ្រាវ​របស់​នាង​នៅ​លើ​គេហទំព័រ​​អូឌីស៊ី​ មាន​ដូច​ជា​៖​ ​​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ការ​អភិវឌ្ឍន៍​ និងជំនួយ​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​ និង​ការ​អប់រំ​ឧត្តម​សិក្សា​​។​​