អូឌីស៊ីចូលរួមកិច្ចប្រជុំក្រុមមេធាវី

ក្រុមការងារអូឌីស៊ីចូលរួមកិច្ចប្រជុំក្រុមមេធាវី។

ក្រុមការងារអូឌីស៊ីចូលរួមកិច្ចប្រជុំក្រុមមេធាវី។

​នៅ​ថ្ងៃ​ទី​៣០​ ខែ​ ឧសភា​ ឆ្នាំ​២០១៤​ ក្រុមការងារ​របស់​អង្គការ​អូ​ឌី​ស៊ី​ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​មេធាវី​។​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​អ្នកចូលរួម​នូវ​ទំព័រ​ច្បាប់​ និង​បទបញ្ជា​របស់​អូ​ឌី​ស៊ី​ ហើយ​បាន​ស្នើ​សុំ​យោបល់​ និង​មតិ​ពី​ក្រុម​មេធាវី​ ដើម្បី​កែ​លម្អ​ទំព័រ​នេះ​។​ ក្រុម​មេធាវី​ដែល​ចូលរួម​ គឺ​មក​ពី​ក្រុមហ៊ុន​ច្បាប់​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ជា​ច្រើន​ដូច​ជា​ ក្រុម​មេធាវី​ វិស្ណុ​ អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ (LAC)​ អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE)​ ។​ ល​។​ ប្រសិនបើ​អ្នក​ត្រូវការ​ភាព​ងាយស្រួល​ក្នុង​ការ​ទាញ​យក​ឯកសារ​ច្បាប់​ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ (​ជា​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​)​ សូម​ចូល​ទៅ​ក្នុង​ទំព័រ​ច្បាប់​របស់​វេ​ប​សាយ​អូ​ឌី​ស៊ី​។​