(English) Refugee house hunting
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Daniel Pye and Cheang Sokha
http://www.phnompenhpost.com/national/refugee-hous
លោក អ៊ិត សំហេង ជំរុញឲ្យបន្ដសហការល្អ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជំរុញឲ្យមានកិច្ចសហការគ្នាល្អបន្តទៀតរវាងរដ្ឋាភិបាល និងវិស័យឯកជនដើម្បីបង្កើនល្បឿនអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា ស្របពេលដែលមន្ត្រីសមាគមសហព័ន្ធនិយោជកកម្ពុជាក៏បានបង្ហាញពីលទ្ធផលនៃការចូលរួមដល់កំណើនសេដ្ឋកិច្ចផងដែរ ...
នៀម ឆេង
https://bit.ly/2ZifCDn
ក្រសួងៈ អ្នកបង្កឲ្យមានភ្លើងឆេះព្រៃមានទោសពី ៣ ទៅ ១០ ឆ្នាំ
រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីណែនាំមួយដោយរំឭកចំពោះអ្នកដែលបង្កឲ្យមានករណីភ្លើងឆេះព្រៃ ឬព្រៃលិចទឹកដោយរំឭកថា ពួកគេនឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ដល់ ១០ ឆ្នាំ បន្ទាប់ពីមានឧប្បត្តិហេតុបែបនេះកើតមានជារៀងរាល់ឆ្នាំបណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2NynmfO
ការបូមខ្សាច់គ្មាននិរន្តរភាពកំពុងគំរាមកំហែងដល់ជីវិតរស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា
ឥឡូវនេះការស្រាវជ្រាវថ្មីដែលជាផ្នែកមួយនៃគម្រោងដែលដឹកនាំដោយសាកលវិទ្យាល័យ Southampton បានបង្ហាញថា ការបូមខ្សាច់កំពុងបណ្តាលឱ្យដីបាតទន្លេថយចុះដែលនាំឱ្យមានអស្ថិរភាពនៃច្រាំងទន្លេ និងបង្កើនលទ្ធភាពនៃការបាក់ច្រាំងទន្លេ ដែលមានគ្រោះថ្នាក់ ធ្វើឱ្យ ...
សាកលវិទ្យាល័យ Southampton
https://www.southampton.ac.uk/news/2020/01/mekong-river-sand.page
អាមេរិកផ្តល់ថវិកា $៧៥ ០០០ អភិរក្សសម្លៀកបំពាក់សល់ពីសម័យខ្មែរក្រហម
សហរដ្ឋអាមេរិកតាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយថវិកាចំនួន ៧៥ ០០០ ដុល្លារ ដើម្បីអនុវត្តលើគម្រោងអភិរក្សសម្លៀកបំពាក់ និងសម្ភារនានាដែលនៅលើខ្លួនជនរងគ្រោះកាលពីសម័យខ្មែរក្រហមក្នុងគោលបំណងថែរក្សាទុកឲ្យបានយូរអង្វែងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ការផ្តល់ជំនួយនេះធ្វើឡើង ...
សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ
រដ្ឋមន្ត្រីកសិកម្មលើកពីតម្លៃព្រៃឈើ និងជំរុញឲ្យមន្ត្រីត្រូវបង្ក្រាបបទល្មើស
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងថា ធនធានព្រៃឈើបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិដែលបានទាក់ទាញទេសចរ ហើយលោកបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងស្តារព្រៃឈើឡើងវិញ។ លោក វេង សាខុន បានថ្លែងបែបនេះនៅក្នុងពិធីបិទ ...
ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7
ថ្លៃប្រមូលសំរាមអាចបង់តាមរយៈប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក
សាលារាជធានីបានប្រកាសនៅថ្ងៃនេះថា ប្រជាជនអាចបង់ថ្លៃប្រមូលសំរាមរបស់ពួកគេតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិកជាច្រើនចាប់ពីថ្ងៃទី០១ ខែកុម្ភះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះ លោក កើត ...
ក្រសួងឲ្យខេត្តដោះស្រាយ ករណីសុំដកដីទុកជាសម្បត្តិរួម
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រគល់ករណីវិវាទដីធ្លី ១ កន្លែង ដែលមានទំហំជាង ២០ ហិកតា នៅភូមិព្រីង ឃុំរលាំងចកស្រុកសំរោងទង ទៅឲ្យអភិបាលខេត្ដកំពង់ស្ពឺ ពិនិត្យដោះស្រាយ បន្ទាប់ពីអង្គការមួយដែលតំណាងឲ្យពលរដ្ឋ ១៥៦ គ្រួសារ ដាក់លិខិតសុំឲ្យក្រសួងនេះដកហូតដីនោះទុកជាសម្បត្ដិ ...
វ៉ន ដារ៉ា
https://bit.ly/31p8hD1
រដ្ឋបាលរាជធានីប្រគល់ម៉ូតូ ៤០ គ្រឿងបន្ថែម ដល់ខណ្ឌ ៦ ដើម្បីដឹកសំរាម
រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ម៉ូតូដឹកសំរាមបែបទំនើបចំនួន ៤០ គ្រឿង ដល់ខណ្ឌចំនួន ៦ បន្ថែមទៀតដើម្បីបន្ថែមមធ្យោបាយដឹកសំរាម ខណៈរដ្ឋបាលខេត្តកំពង់ស្ពឺ និងតំណាងធនាគារពិភពលោកបានពិភាក្សាពីការដោះស្រាយ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងគ្រប់គ្រងទីលានចាក់សំរាម។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានឲ្យដឹងពី ...
សុទ្ធ គឹមសឿន
https://bit.ly/2Ha0j7t
WMC ដាក់ឲ្យប្រើគេហទំព័រផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានមិនពិត
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC ដាក់ឲ្យប្រើប្រាស់នូវគេហទំព័រផ្ទៀងផ្ទាត់ព័ត៌មានដែលមានឈ្មោះ CrosscheckWMC ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គម ដោយអាចឲ្យសាធារណជនធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលមានប្រភពព័ត៌មានជាច្រើន ដើម្បីកំណត់ថា តើព័ត៌មាននោះពិត ឬមិនពិត។ តាមសេចក្តីប្រកាសព័ត៌មាន WMC ឲ្យ ...
ឡុង គីមម៉ារីតា
https://bit.ly/31KlMgS
លោក ហ៊ុន សែន៖ ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺប្រៀបដូចជា EU សម្លាប់អ្នកប្រឆាំងផ្កាប់មុខ និងបំផ្លាញខ្លួនឯង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺប្រៀបដូចជាសហភាពអឺរ៉ុប (EU) បំផ្លាញសមិទ្ធផលខ្លួនឯងដែលបានធ្វើនៅកម្ពុជា និងជាការសម្លាប់ក្រុមអ្នកប្រឆាំងផ្កាប់មុខ។ លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជាង ៦ ៧០០ នាក់ នៅកោះពេជ្រកាលពីម្សិលមិញ។ លោក ...
នៀម ឆេង
https://bit.ly/2PhalIY
សមាជិកអតីតបក្សសង្គ្រោះជាតិ បានប្រកាសបង្កើតគណបក្សថ្មីមួយទៀត
សមាជិកអតីតគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ និងសកម្មជនបក្សនេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានរួមគ្នាបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ជាអ្វីដែលពួកគេអះអាងថា ដើម្បីបន្តគោលជំហរអតីតគណបក្សសង្គ្រោះជាតិ និងដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ ...
នៀម ឆេង
https://bit.ly/39Dgmb4
បារាំងផ្តល់ឥណទានសម្បទានជាង $១២០ លាន លើគម្រោងចំនួន ២
ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្តល់ឥណទានសម្បទានដល់កម្ពុជានូវទឹកប្រាក់ចំនួន ១១៨ លានអឺរ៉ូ (ប្រមាណ ១២១ លានដុល្លារអាមេរិក) សម្រាប់គម្រោង ២ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ...
រី សុចាន់
https://bit.ly/2tqa8L2
រដ្ឋាភិបាលប្រមូលចំណូលពន្ធសរុបបានជាង ៦ ០០០ លានដុល្លារកាលពីឆ្នាំ ២០១៩
រដ្ឋាភិបាលកម្ពុជាបានប្រមូលចំណូលពន្ធសរុបបានប្រហែល ៦ ពាន់លានដុល្លារ នៅឆ្នាំ ២០១៩ ដោយសារម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរបណ្ដាលមកពីស្ថិរភាពនយោបាយ។ កាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានបង្កើនចំណូលពន្ធពីការប្រមូលពន្ធជាង ១,៤៨ ពាន់លានដុល្លារ ខណៈរដ្ឋាភិបាលកំណត់ទិសដៅសម្រាប់ប្រាក់ចំណូលពីគយ និង ...
ម៉ៃ គុណមករា
https://bit.ly/2QFl67g
កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ ទៅកូរ៉េខាងត្បូង
ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាជាផ្លូវការទៅកាន់ប្រទេស កូរ៉េខាងត្បូង ជាលើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីជំនាញនៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យប្រទេសកូរ៉េ ធ្វើតេស្ត ដោយជោគជ័យលើគុណភាព និងភូតគាមអនាម័យរួចមក។ នេះបើយោងតាមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង ...
ហ៊ឹន ពិសី
https://bit.ly/2R9tpbH
បីថ្ងៃទៀតស្រុកមង្គលបុរីនឹងខ្វះទឹកប្រើប្រាស់ ខណៈអាងស្តុកទឹករីងស្ងួត
កាលពីម្សិលមិញក្រសួងធនធានទឹកបានព្រមានថា កម្ពស់ទឹកនៅអាងស្តុកទឹកមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ កំពុងរីងដោយសារតែគ្រោះរាំងស្ងួត។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងបានកត់សម្គាល់ថាអាងស្តុកទឹកនេះមានទឹកគ្រប់សម្រាប់ផ្គត់ផ្គង់ស្រុកមង្គលបូរី រយៈពេលតែ ...
សែន ដាវីត
https://bit.ly/2t2yRVD
CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃសរុប ១៧,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៤៩០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានអនុម័តឲ្យក្រុមហ៊ុនចំនួន ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ស្ថិត ...
ហ៊ឹន ពិសី
https://bit.ly/2T8d6ym
សត្វព្រៃ ៥២៦ ក្បាល ដែលចាប់បានពីឈ្មួញកំពុងត្រូវបានព្យាបាល និងថែបំប៉ន
សត្វព្រៃចំនួន ៥២៦ ក្បាល ដែលត្រូវបានក្រុមមន្ត្រីអង្គការសង្គ្រោះជីវិតសត្វព្រៃ Wildlife Alliance សហការជាមួយក្រុមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ រំដោះចេញពីទីតាំងប្រមូលទិញ និងស្តុកសត្វព្រៃ ១ កន្លែងនៅភូមិភ្នាម សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន កាលពីថ្ងៃសុក្រសប្ដាហ៍មុនកំពុងស្ថិតក្រោម ការព្យាបាល និងថែបំប៉នដោយមន្ត្រីជំនាញនៃមជ្ឈមណ្ឌល ...
ឃុត សុភចរិយា
https://bit.ly/2snSnvF
ក្រសួងឲ្យគ្រូពេទ្យពង្រឹងសមត្ថភាព និងក្រមសីលធម៌
រសួងសុខាភិបាលទទូចដល់គណៈវិជ្ជាជីវៈសុខាភិបាលត្រូវពង្រឹងសមត្ថភាព និងអនុវត្តក្រមសីលធម៌គ្រូពេទ្យ ដើម្បីចូលរួមលុបបំបាត់ការត្អូញត្អែររបស់ប្រជាពលរដ្ឋដែលថា គ្រូពេទ្យមួយចំនួនប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាដើម។ ការទទូចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និង ...
ឡុង គីមម៉ារីតា
https://bit.ly/2urmUta
រដ្ឋនឹងចំណាយថវិកាសម្រាប់ឯកសណ្ឋានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
រដ្ឋាភិបាលសម្រេចប្រើប្រាស់ថវិការដ្ឋសម្រាប់កាត់សម្លៀកបំពាក់ជាឯកសណ្ឋាន និងសញ្ញាស័ក្តិជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៤៩ នាក់មកពីគណបក្សនយោបាយចំនួន ១៦ ជាអ្វីដែលមន្ត្រីអះអាងថា គឺដើម្បីជាការធ្វើឲ្យមានភាពសមរម្យមួយសម្រាប់ចូលរួមកម្មវិធីជាតិធំៗឲ្យសមនឹងឋានៈ។ លិខិត ...
ឡុង គីមម៉ារីតា
https://bit.ly/2RGiMP5