រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​សរុប​បាន​ជាង ៦ ០០០ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​សរុប​បាន​ប្រហែល​ ៦ ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៩ ដោយសារ​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​បណ្ដាល​មកពី​ស្ថិរភាព​នយោបាយ​។ កាលពី​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ចំណូល​ពន្ធ​ពី​ការប្រមូល​ពន្ធ​ជាង​ ១,៤៨ ​ពាន់​លាន​ដុល្លារ ខណៈ​រដ្ឋាភិបាល​កំណត់​ទិសដៅ​សម្រាប់​ប្រាក់ចំណូល​ពី​គយ និង​រដ្ឋាករ និង​ការយកពន្ធដារ​ក្នុង​ចំនួន ៤,៥៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​ចំណោម​នោះ ២,២៦ ​ពាន់​លាន​ដុល្លារ​ បាន​មកពី​គយ និង​រដ្ឋាករ និង​ ២,៣ ​ពាន់​លាន​ដុល្លារ​ បាន​ពី​ការយកពន្ធដារ​។ …

ម៉ៃ គុណមករា
https://bit.ly/2QFl67g