លោក​ អ៊ិត សំហេង​ ​ជំរុញ​ឲ្យ​បន្ដ​សហការ​ល្អ​ ដើម្បី​បង្កើន​​ល្បឿន​អភិវឌ្ឍន៍

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​គ្នា​ល្អ​បន្តទៀត​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដើម្បី​បង្កើន​ល្បឿន​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា ស្រប​ពេល​ដែល​មន្ត្រី​សមាគម​សហព័ន្ធ​និយោជក​កម្ពុជា​ក៏បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការចូលរួម​ដល់​កំណើន​សេដ្ឋកិច្ច​ផងដែរ​។ លោក អ៊ិត សំហេង បាន​ថ្លែង​ដូច្នេះ​ក្នុងពេល​ដែល​លោក​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​សំណេះសំណាល​ប្រចាំ​ឆ្នាំ​រវាង​តំណាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្រោម​ប្រធានបទ «​វឌ្ឍនភាព​នៃ​ការអនុវត្ត​កាតព្វកិច្ច​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​កាលពី​ចន្ទ​ម្សិលមិញ​។ …

នៀម ឆេង
https://bit.ly/2ZifCDn